បាត់ដំបងៈ កាលពីវេលាម៉ោង ២០ និង៣០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រង់ក្រុមទី១៧ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា រវាងរថយន្តធុនធំ២ គ្រឿង និងម៉ូតូ (បើកច្រាស់ទិសគ្នា)។
រថយន្តV1 ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 3A-0589 និងរថយន្តហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3D-4072 ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក RSX ពណ៌សលាយខ្មៅ បើកច្រាស់ទិសគ្នាពីត្បូងទៅជើង បណ្តាលឱ្យអ្នកបើកម៉ូតូ និង អ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុចំនួន ០២ នាក់ (ប្រុស)។
១-អ្នកបើករថយន្តV1 ឈ្មោះ ញាណ ណុំ ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
២- អ្នកបើករថយន្តហ៊ីយ៉ាន់ដាយ ឈ្មោះ ប៊ិន តឿ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
៣-អ្នកបើកម៉ូតូឈ្មោះ ភាព ហៃជូ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ ) គ្មានមួកសុវត្ថិភាព
-អ្នករួមដំណើរឈ្មោះ ធី សុខធា ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ ) គ្មានមួកសុវត្ថិភាព។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ឃាត់ខ្លួនអ្នកបើកបររថយន្តទាំង ០២ គ្រឿង ប្រគល់ឲ្យជំនាញចរាចរណ៍ខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី៕
មតិយោបល់