លោក Jose Castro ប្រធានជាន់ខ្ពស់របស់ក្លិប Sevilla បានប្រាប់ដល់ ក្លិបហង្សក្រហមថា បើសិនជាពួកគេចង់បាន កីឡាករ Alberto Moreno ដើម្បីឆ្ពោះដំណើរទៅលើកពាននារដូវកាលថ្មីនោះ គួរតែឲ្យថ្លៃខ្ពស់។
https://i1272.photobucket.com/albums/y389/domneng/3%20lady/moreno_zpsbef9023f.jpg
កីឡាករសញ្ជាតិអេស្ប៉ាញ Alberto Moreno មិនបានជួយឲ្យក្រុមរបស់ខ្លួន ការការពារតំណែងជើងឯក World Cup បានឡើយ ដោយរបូតចេញពីវគ្គដំបូង ខណៈយប់មិញអេស្ប៉ាញលុត អូស្ត្រាលី ៣ – ០ ។ ក៏ប៉ុន្តែកីឡាករ Alberto Moreno ទទួលបានការចាប់អារម្មណ៍ពី Brendan Rogers តាំងពី កីឡាករនេះលេងនៅ Estadio Ramon កាលពី ពីរឆ្នាំ មុន។
សម្រាប់ការពិភាក្សាទិញដូររវាងក្លិបទាំងពីរ មិនទាន់ឈានដល់ដំណាក់កាលចុងក្រោយនៅឡើយនោះទេ ដោយ Brendan Rogers សាញនឹងតម្លៃខ្លួន កីឡាករវ័យ ២១ ឆ្នាំរូបនេះ ។
Jose Castro បានបើកការទិញដូរកីឡាករ Alberto Moreno ដែលជាកីឡាករវ័យក្មេងរបស់ខ្លួន ក្នុងនោះក្រៅពី ហង្សក្រហមនៅមាន មាន់ខ្នាយមាស Tottenham ក៏ព្យាយាមទាក់ទងផងដែរ។
ប្រធានជាន់ខ្ពស់ក្លិប Sevilla បានប្រាប់ដល់ កាសែត ABC ថា “ធាតុពិតយើងមិនចង់លក់នោះទេ តែបើសិនជា ខាងក្លិបដែលចាប់អារម្មណ៍ឲ្យតម្លៃខ្លួន ដល់ គាត់នឹងលក់ តែបើសិនជា Alberto Moreno ចង់លេងបន្តនៅ Sevilla គាត់ក៏តាមចិត្តកីឡាករដែរ” ។ លោកបានបន្តថា យើងមិនទាន់ឈានដល់ដំណាក់កាលចុងក្រោយនៅឡើយទេ ប៉ុន្តែការពិភាក្សានោះ ទំនងជាបរាជ័យហើយ តែយើងនឹងរងចាំ នឹងមើលអ្វីដែលកើតឡើង ប្រសិនបើ ហង្សក្រហម ចាប់អារម្មណ៍លើកីឡាករ ដោយហានតម្លៃ មួយដ៏ត្រឹមត្រូវ គាត់នឹងលក់ ៕
មតិយោបល់