ព័ត៌មានជាតិ

Robin van Persie ចេញមុខ​ការពារ Rooney

​កីឡាករ Robin van Persie បាន​ចេញមុខ​អះអាង​ទាំង​កញ្ជ្រោល ដើម្បី​ការការពារ មិត្ត​រួម​ក្រុម​បិសាច​ក្រហម Rooney ដោយ​សំអាង​ទៅលើ​ហេតុផល​ដែល​គាត់​ធ្លាប់​ដឹង ខណៈ​ដែល​ចូលរួម​លេង​ជាមួយ​នឹង​ក្លិប​នេះ​រយៈពេល ២ ឆ្នាំ ។​
https://i1272.photobucket.com/albums/y389/domneng/3%20lady/van-persie_zps3d2d79ac.jpg
​ក្រោយពី​ក្រុម​តោ​បី​អង់គ្លេស ចាកចេញ​ពី World Cup កីឡាករ Rooney រង​សម្ពោធ​យ៉ាងធ្ងន់ធ្ងរ ដោយ​សារព័ត៌មាន​ក្នុងស្រុក ចុះផ្សាយ​រិះគន់ យ៉ាង​ចាស់ដៃ​។​
​តារា​បិសាច​ច្រហ​ម ដែល​ចូលរួម​លេងឲ្យ​ក្រុមតោ​បី​អង់គ្លេស គ្រប់ពេល​តែងតែ​រកបាន​គ្រាប់​បាល់ ដោយ​ក្នុង​នោះ​គ្រាប់​បាល់​សរុប ដែល​រក​បាន​គឺ ២១២​គ្រាប់ តែ​សំណាង​អាក្រក់ តោ​បី​អង់គ្លេស បរាជ័យ​ក្រោម​ថ្វី​ជើង អ៊ុយ​រ៉ូ​ហ្គាយ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ ក្នុង​លទ្ធផល ២ – ១ ។​

​កីឡាករ Van Persie បានឲ្យដឹងថា មិនគួរណា​ស្តីបន្ទោស​គាត់​ឡើយ ព្រោះថា​ស្មារ​គាត់​កំពុង​រែក ជាមួយ​នឹង​សម្ពោធ​ដ៏​ធ្ងន់ធ្ងរ​នៅ ប្រេ​ស៊ីល ហើយ​វី​ធី​ដែល​គេ​រិះគន់​នោះ មិន​យុត្តិធម៌​នោះទេ​។ Persie បាន​បន្តថា លោក​បាន​ដឹង​ច្បាស់​ណាស់​ជាមួយនឹង​ហេតុផល ជាច្រើន តាំង​ពី​លោក​ចូលរួម​លេង​នៅ​បិសាច​ក្រហម កុំ​រិះគន់​ខុស​រឿង​៕

មតិយោបល់