ក្លិប AC Milan បានបិដិសេធម៌ ដើម្បីច្រានចោល កីឡាករ Mario Balotelli ចាកចេញពីក្របខណ្ឌ Serie A ។
កីឡាករសញ្ជាតិអ៊ីតាលី ត្រូវបានខាង កាំភ្លើងធំ ព្យាយាមទាក់ទង ដោយឲ្យតម្លៃខ្លួន ៣០ លានផោន ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាង Napoli ក៏ព្យាយាមល្បួង លើកីឡាកររូបនេះផងដែរ។
https://i1272.photobucket.com/albums/y389/domneng/3%20lady/MarioBalotelli_zpseb76d2b5.jpg
Barbara Berlusconi ប្រធានជាន់ខ្ពស់របស់ក្លិប AC Milan បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “យើងនឹងបានឃើញនូវអ្វីដែលបានកើតឡើង ប៉ុន្តែខ្ញុំមិនជឿថា មាននរណាម្នាក់ដែលជំនួសកីឡាករនេះបានឡើយ ” ។ លោកបានបន្តទៀតថា “តែពេលនេះយើងក៏បានបើកទ្វារពិភាក្សា សម្រាប់ទីផ្សារផ្ទេរខាងមុខផងដែរ”។
Mario Balotelli វ័យ ២៣ ឆ្នាំ រកគ្រាប់បាល់បាន ១៤ គ្រាប់ ក្នុងចំណោម ៣០ ប្រកួត កាលពីរដូវកាលកន្លងទៅ ដោយបានទិញពី មេឃខៀវ ក្នុងតម្លៃខ្លួន ១៩ លានផោន កាលពីខែ មករា ក្នុងឆ្នាំ ២០១៣ ៕
មតិយោបល់