អ្នកគ្រប់គ្រងក្លិប កាំភ្លើងធំ លោក Arsene Wenger បានទទូចថា ទីនេះវាគ្មានការពិតនោះទេ ដែលថាលោកចង់ធ្វើការទិញ កីឡាករ Mario Balotelli មកកាន់ ក្របខណ្ឌ Premier League នោះ។
ប្រភពព័ត៌មានដែលចុះផ្សាយកន្លងមកបាន អះអាងថា កីឡាករសញ្ជាតិអ៊ីតាលី កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ដើម្បីត្រលប់មកកាន់ ក្របខណ្ឌ Premier League ខណៈដែលពីមុនកីឡាកររូបនេះ ធ្លាប់ជួយឲ្យ Manchester City លើកពាន កាលពីឆ្នាំ ២០១២ មុននឹងចូលរួមលេងឲ្យ AC Milan ។
ជាមួយនឹងសារព័ត៌មានមិនច្បាស់ការនេះ លោក Arsene Wenger បានចេញមុខបញ្ចប់ ពាក្យចចាមអារាមនោះ ដោយអះអាងថា លោកមិនបានចាប់អារម្មណ៍ លើកីឡាកររូបនេះឡើយ៕
មតិយោបល់