ព័ត៌មានជាតិ

កីឡាករ Paul Pogba បិសាច​ក្រហម​នឹង​នាំ​មក​វិញ

​អតីត​ខ្សែប្រយុទ្ធ ក្លិប​បិសាច​ក្រហម​លោក Dion Dublin បាន​អះអាង​ថា កីឡាករ Paul Pogba ពិត​ជា​ប្រភេទ​កីឡាករ​ដែល​បិសាច​ក្រហម​ត្រូវ​នាំ​មក​វិញ ។​

​លោក Sir Alex Ferguson បាន​លក់​កីឡាករ​វ័យក្មេង​សញ្ជាតិ​បារាំង​រូបនេះ ទៅកាន់ ក្លិប​ធំ​អ៊ីតាលី Juventus កាលពី​ឆ្នាំ ២០១២ ប៉ុន្តែ ក្នុងអំឡុងពេល​ដែល David Moyes កាន់កាប់​ពី​រដូវ​កាល​កន្លង​មក ចង់​ពាំនាំ​កីឡាក​រវ័យ ២១ ឆ្នាំ​រូប​នេះ មកកាន់ បិសាច​ក្រហម​វិញ កាលពី​ខែ មករា កន្លងទៅ ដើម្បី​ដោះស្រាយ បញ្ហា​ដែល​គាត់​កំពុង​ជួបប្រទះ​លើ​វាលស្មៅ នៅ Old Traford ។​

​ក្នុងនោះដែរ Dion Dublin នៅតែ​មាន​ជំនឿ​ថា សម្រាប់​អ្នកដឹកនាំ​ថ្មី សញ្ជាតិ​ហុ​ល្លង់ Louis van Gaal នឹង​នាំ​កីឡាក​រវ័យ ២១ ឆ្នាំ​រូប​នេះ មកវិញ ក្នុងអំឡុងពេល​ដែល​គាត់​កំពុង​ជាប់​ភារៈកិច្ច​លេងឲ្យ​ជាតិ​នៅ​ប្រេ​ស៊ីល​។​
​ឆ្លើយ​ប្រាប់ Alan Brazil Sports Breakfast លោក Dion Dublin បានឲ្យដឹងថា “​កីឡាករ Pogba ពិត​ណាស់​ជា​អ្នកលេង​ដែល​បិសាច​ក្រហម​ត្រូវការ នាំ​ត្រឡប់មកវិញ​” ។​
​ម្យ៉ាងវិញទៀត Pogba គឹជា​ថា​ម​ពេលដែល​ជួយ​ជម្រុញ​ដល់ Rooney ឲ្យ​លេង​កាន់​មាន​សន្ទុះ ទ្វេរ​ដង បើទោះបី​គាត់​មានឈ្មោះ​ជា​បុរស​មុខ​អាក្រក់​ក៏ដោយ​៕​
Paul Pogba

មតិយោបល់