ព័ត៌មានជាតិ

Adnan Januzaj បង្ហាញខ្លួន​លេងឲ្យ ប៊ែល​ហ្សិ​ក ជា​លើកដំបូង​

ខ្សែបម្រើ​វ័យក្មេង​របស់ ក្លិប បិសាច​ក្រហម Adnan Januzaj កាលពី​រាត្រី​យប់មិញ​នេះ​បាន​បង្ហាញ​ខ្លួន​លេង​ជា​លើកដំបូង ជាមួយនឹង​ក្រុម ប៊ែល​ហ្សិក​របស់ខ្លួន ដោយ​ជួយ​ឲ្យ ក្រុម​នេះ​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុងក្រោយ ខណៈ​ដែល​បំបាក់​កូរ៉េខាងត្បូង ក្នុង​លទ្ធផល ១ – ០ ។​
Adnan Januzaj
​អ្នក​ដឹក​ក្រុម ប៊ែល​ហ្សិ​ក លោក Marc Wilmots បាន​សម្រេចចិត្ត ឲ្យ Adnan Januzaj លេង​ជា​លើកដំបូង នៅ World Cup ស្របពេល​ដែល​កីឡាករ​រូបនេះ មាន​អាយុ ១៩ ឆ្នាំ​នោះ ។​
​កាលពី​រាត្រី​យប់មិញ​នេះដែរ ពិតជា​ពេញ​ជើង និង​កម្លាំង ណាស់ សម្រាប់​ប៊ែលហ្សិក​ដោយ​មាន​កីឡា​ក​រ Courtois, Vanden Borre, Van Buyten, Lombaerts, Vertonghen, Fellaini, Defour, Dembélé, Mertens, Mirallas, Januzaj ។​

​នៅទីនេះ មិនមាន​អ្វី​រំពឹងថា កីឡាករ Adnan Januzaj មាន​ភាព​អស្ចារ្យ ជាមួយនឹង​ការ​បង្ហាញខ្លួន​លេង​ជា​លើកដំបូង​នៅ World Cup ឡើយ ក៏ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​បិសាច​ក្រហម​វិញ សង្ឈឹមថា កាត់​អាច​នឹង ជោគជ័យ ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នេះ ដូច​ទៅ​នឹង​ការបង្ហាញ​ខ្លួន​នៅ Old Traford កាល​ពី​រដូវ​កាល​កន្លង​ទៅ​៕​

មតិយោបល់