កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយបុរសម្នាក់នោះជិះម៉ូតូណាយហ៊តមួយគ្រឿងបុករថយន្តដឹកទឹកកកដែរបត់ឆ្លងផ្លូវយ៉ាងពេញទំហឹងបោកក្បាលផ្ទប់ជាមួយរថយន្តឈាមហូរដាបពេញផ្លូវ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃ សៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១B ភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកទឹកកកធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3A-0844 បើកបរដោយបុរសម្នាក់ចេញពីផ្លូវលេខ១១៣ បំណងឆ្លងផ្លូវទិសដៅពីកើតបត់ទៅត្បូងស្រាប់តែពេលកំពុងតែបត់មានម៉ូតូមួយគ្រឿង ម៉ាកណាយហ៊ត ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ២១B ទិសដៅពីជើងទៅត្បូង ក៏បានទៅបុករថយន្តកំពុងតែបត់យ៉ាងពេញទឹហឹងបណ្តាលឲ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូនោះ បោកក្បាលផ្ទប់នឹងរថយន្តធ្លាយក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សាកសពបុរសម្នាក់នោះមានឈ្មោះ លន់ សុភាព អាយុ៣០ឆ្នាំជាង មុខរបរបញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅក្នុង បញ្ជាការដ្ឋានអង្គរក្ស នៅទួលក្រសាំង មានស្រុកកំណើតនៅ ភូមិព្រែកអញ្ជែញ ឃុំ ព្រែកតាមាក់ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្តាល ។
ក្រោយពេលកើតហេតុសម្ថកិច្ចក៏ឃាត់ខ្លួនតៃកុងយកមកសាកសួរហើយយកម៉ូតូនិងរថយន្តយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់។ រីឯសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅសាកសាច់ញាតិដឹកតាមរថយន្តសាម៉ុយយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
មតិយោបល់