ព័ត៌មានជាតិ

ហុ​ល្លង់​ឈ្នះ ម៉ិចស៊ិកូ​នៅ​នាទីចុងក្រោ​យខណៈ កូ​ស្តា​រីកា ប៉េណ័ល​ទី ឈ្នះ ក្រិក

​កីឡាករ Klaas Jan Huntelaar បាន​ជួយ​រក្សា​កំដៅ​ឲ្យ​ហុ​ល្លង់ ដោយ​ធ្វើឲ្យ​ម៉ិច​ស៊ិកូ ភ្ញាក់ផ្អើល ដោយ​ឈ្នះ​ទាំង​ក្នុង​ពេលវេលា​ដ៏​គ្រោះថ្នាក់​បំផុត​នោះ ។​
sneijder_2958596b
​ខ្សែប្រយុទ្ធ​របស់​ក្លិប Schalke បាន​ជួយ​ឲ្យ ហុ​ល្លង់​ឈ្នះ ២ – ១ ខណៈ​ដែល​ប៉េណ័ល​ទី នៅ​នាទី ៩០ នៅពេល​ដែល​កីឡាករ ម៉ិច​ស៊ិកូ Rafael Marquez ធ្វើឲ្យ​មាន​កំហុស​នៅ​តំបន់​គ្រោះថ្នាក់ ។ នៅពេល​នេះ​ដែរ ហុ​ល្លង់ បាន​ចាកចេញ​ពី​វគ្គ ១៦ ក្រុម​ចុងក្រោយ ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុងក្រោយ ។​

​នេះ គឺជា​ទុក្ខវេទនា​ចុង​ក្រោយ​ទៀត​ហើយ សម្រាប់​ការបរាជ័យ ម៉ិច​ស៊ិកូ ដោយ​៦ ប្រកួត​ជាប់គ្នា នៅ World Cup ឆ្លង​មិន​រួច​ពី​វគ្គ​នេះឡើយ​។​
​តែ​ទោះជា​យ៉ាណា​បើទោះបីជា​ខ្លួន​បរាជ័យ​មែនពិត ក៏​បាន​ធ្វើឲ្យ​ហុ​ល្លង់ ភ័យ​ស្លន់ស្លោ ផងដែរ ដោយ​ខ្លួន​អាច​រក​គ្រាប់​បាល់​នាំមុខ នៅ​នាទី ៤៨ ដោយ​កីឡាករ Giovani dos Santos ដោយ​ការ​ស៊ុត​មួយ​ទំហឹង​ជើងឆ្វេង ចម្ងាយ ២៣ ម៉ែត្រ ។​

​ដោយឡែក សម្រាប់​គូ កូ​ស្តា​រីកា និង ក្រិក ក្នុង​ថ្ងៃ​ជាមួយនឹង​គ្នា បានត្រឹមតែ ស្មើ ១ – ១ និង​ឈាន​ដល់​ការ​ស៊ុត​ប៉េណ័ល​ទី ដោយ​ក្នុង​នោះ កូ​ស្តារី ស៊ុត​ឈ្នះ ក្រិក ៥ – ៣ ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖

មតិយោបល់