កងយោធាប៉ាគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកភេរវករប្រមាណ៣២៧ នាក់ត្រូវបានគេសម្លាប់ នឹងកន្លែងលាក់ខ្លួនរបស់ពួកគេចំនួន៤៥ កន្លែង បានបំផ្លាញចោលនៅ តំបន់កុលសម្ព័ន្ធក្នុងប្រទេសវ៉ាហ្ស៊ីរីស្ថានខាងជើង ចាប់តាំងពីការវាយលុកដ៏ធំមួយត្រូវបានគេធ្វើ ឡើងនៅក្នុងខែនេះ ។
មិនមានការអះអាងឯករាជ្យណាមួយ របស់កងយោធាខណៈដែលប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានគេអនុញ្ញាតឱ្យយកព័ត៌មាននៅក្នុងតំបន់ កំពុងមានជម្លោះ នោះឡើយ ។
អ្នកនាំពាក្យកងយោធាឧត្តមសេនីយ៍ អាស៊ីមសាឡេមប៉ាហ្វវ៉ា បាននិយាយថា ពួកភេរវករ ចំនួន១៩នាក់បានចុះចូលជាមួយកងកម្លាំងសន្តិសុខ ។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានផង ដែរថា បុគ្គលិកនៃភ្នាក់ងារអនុវត្តន៍ច្បាប់ចំនួន១០នាក់បានស្លាប់ខណៈដែល៧នាក់បានរងរបួស ៕
មតិយោបល់