ឧត្តរមានជ័យៈ គ្រោះទឹកជំនន់ បានហូរធ្លាក់មកពីលើភ្នំដងរែក បណ្តាលឲ្យលិចភូមិ ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងនោះ មានភូមិ ១.ភូមិតាឆាំ នៅក្នុងឃុំអូរស្វាយ និង២.ភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងលិចផ្លូវគ្រួសក្រហម ពីរង្វង់មូលអូរស្វាយ ទៅក្រុមហ៊ុនរ៉ែធ្យូង ប្រហែលពី៥០០ម៉ែត្រ ទៅ៦០០ម៉ែត្រ និងលិចផ្ទះប្រជាពលរដ្ឋ ចំនួន១៦ខ្នង ។
លោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាល ស្រុកត្រពាំប្រាសាទ បានឲ្យដឹងថា កាលវេលាម៉ោង៧និង៥០នាទី យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបើភ្លៀងនៅតែបន្តធ្លាក់មកទៀត ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ កំពុងព្រួយបារម្ភយ៉ាងខ្លាំងនូវគ្រោះទឹកជំនន់ ដោយទឹកភ្លៀងនេះផងដែរ ៕
មតិយោបល់