ព័ត៌មានជាតិ

ប្រាក់​ចំណូល​ពី​ការបង់ពន្ធ​របស់​កម្ពុ​ជា​មាន​ការ​កើន​ទ្បើង​ចំនួន​១២​ភាគរយ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​

ភ្នំពេញ​៖​យោងទៅតាម​ប្រភព​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​បានបង្ហាញ​ថា​ក្នុងកំទ្បុងពេល​៥​ខែ ដំបូង​នៃ​ឆ្នាំ ២០១៤ នេះ​ប្រទេស​កម្ពុជា​ទទួលបាន​ប្រាក់​ចំណូល​ពី​ការបង់ពន្ធ​ចំនួន ៤៤៤ លាន​ដុល្លារ​អាមេរិក មានការ​កើន​ទ្បើង​ចំនួន​១២​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ។ កំណើន​ប្រាក់ចំណូល​ខាងលើនេះ គឺ​បណ្ដាលមកពី​ការកើនឡើង​ប្រាក់ចំណេញ​ពី​ការបង់​ពន្ធ​លើ​ប្រាក់បៀវត្សរ៍ ពន្ធ​តម្លៃបន្ថែម​ពន្ធ​ពិសេស​លើ​ទំនិញ​សេវា​មួយចំនួន​ពន្ធ​រថយន្ត​និង​ពន្ធ​អចលនទ្រព្យ​ជាដើម ។​
Pun Da
​កាលពី​ខែ​ឧសភា​កន្លង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ប្រមូលប្រាក់​ចំណូល​ពី​ការបង់ពន្ធ​ចំនួន ៩១​លាន​ដុល្លារ​អាមេរិក​មាន​ការ​កើន​ទ្បើង​២៥​ភាគរយ​ខណៈដែល​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​នេះ​អាច​ទទួល​បាន​ត្រឹម​តែ​ចំនួន ៧៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​អោយដឹងទៀតថា​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​ឧសភា​ឆ្នាំ ២០១៤ នេះ​ប្រាក់​ចំណូល​ពន្ធ​មាន​ការកើនឡើង​លើ​គ្រប់​វិស័យ​ដូចជា​៖​សេវា​ហិរញ្ញវត្ថុ​ទូរគមនាគមន៍ ស្ថាបត្យកម្ម​សំណង់ ព្រលាន​យន្តហោះ​កំពង់ផែ​ឧស្សាហកម្ម​កាត់ដេ​ទេសចរណ៍ ម្ហូបអាហារ​និង​ភេសជ្ជៈ ។​

​ចំនែកឯ​ប្រាក់ចំណូល​ដែល​បានមក​ពី​នាយកដ្ឋាន​គ​យ​និង​រដ្ឋាករ​មិន​ត្រូវបាន​រាប់បញ្ចូល​ទេ​ដូចជា​៖ នាយកដ្ឋាន​ប្រមូល​ពន្ធ​លើ​ទំនិញ​ដែល​នាំ​ចូល​រឺ​ចេញពី​ប្រទេស ៕​

មតិយោបល់