ព័ត៌មានជាតិ

ឥណ្ឌា​ បាញ់​បង្ហោះ​​រ៉ូកែត​សណ្ដោង​​ផ្ដាយ​រណប​ជោគ​ជ័យ

អង្គការ​ស្រាវជ្រាវ អវកាស​របស់​ឥណ្ឌា (ISRO) នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទទួល​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ គ្រាប់​រ៉ូកែត​សណ្តោង ផ្កាយរណប​ចំនួន ០៥ របស់​បរទេស ដែល​បាន​ចាប់ផ្តើម​ឡើង កាលពី​វេលា​ម៉ោង ០៩៖៥២ នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់ នៅ​រដ្ឋ​អាន់​ដ្រា ប្រា​ដេស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​

PSLV_PTI

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិ​នដ្រា មូ​ឌី បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង ស្រ៊ី​ហារី​កូតា កាលពី​ថ្ងៃអាទិត្យ ដើម្បី​ធ្វើការ​សាក្ស៊ី នៃ​ការបាញ់ បង្ហោះ ពី​មជ្ឈមណ្ឌល​អវកាស ដា​វ៉ាន់​។ លោក​បាន​លើកឡើង​ថា “​ខ្ញុំ​ពិតជា​សប្បាយរីករាយ និង​មាន​អារម្មណ៍​ពិសេស​ខ្លាំងណាស់ ដើម្បី​ធ្វើ​ជា​សាក្ស៊ី​សម្រាប់ ព្រឹត្តិការណ៍​ជា​ឯកជន នេះ​។ គ្រាប់​រ៉ូកែត​សណ្តោង ផ្កាយរណប​ចំនួន ០៥​នេះ ជា​រ៉ូកែត​ប្រភេទ Vehicle-C23 (PSLV-C23) មាន​កម្ពស់ ៤៤,៤​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ ២៣០​តោន​”៕​

មតិយោបល់