ព័ត៌មានជាតិ

GM សង​លុយ​ខ្ទង់លាន​ដុល្លារ ដល់​គ្រូ​សារ​រងគ្រោះ​

​ក្រុមហ៊ុន General Motors (GM) បាន​និយាយថា​ខ្លួន​មិន​អាច​កំណត់​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដល់​ជនរងគ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ពោង​សុវត្ថិភាព​មិន​ដំណើរការ​។​
​លោក Kenneth Feinberg អ្នកគ្រប់គ្រង​ផែនការ​សំណង​របស់ GM បានឲ្យដឹងថា ជនរងគ្រោះ​នឹង​ទទួលបាន​សំណង ចន្លោះ​ពី ២​ម៉ឺន​ដុល្លារ​អាមេរិក ដល់​ច្រើន​លាន​ដុល្លារ​អាមេរិក ទៅតាម​លក្ខណៈ​ជាក់ស្ដែង​។​

​តាម​ការបញ្ជាក់​របស់ GM បានឲ្យដឹងថា យ៉ាងហោច​ណាស់​មនុស្ស ១៣​នាក់​បាន​ស្លាប់​ដោយសារតែ​កំហុស​បច្ចេកទេស​របស់ GM ហើយ​នៅពេលនេះ ក្រុមហ៊ុន​ជា​អ្នកទទួលខុសត្រូវ ព្រមទាំង​បាន​ប្រកាស​ប្រមូល​រថយន្ត​ដែល​មាន​បញ្ហា​ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន GM បាន​ប្រមូល​រថយន្ត​ប្រមាណ​ជិត ២០​លាន​គ្រឿង នៅ​សហរដ្ឋអាមេរិក ពោល​ច្រើនជាង ឆ្នាំ ២០១៣៕​
GM

មតិយោបល់