ព័ត៌មានជាតិ

ក្រុមចោរប្លន់​៥​នាក់​ដេញ​ប្លន់​យក​ម៉ូតូ​សេ​១២៥​ពី​យុវជន​ម្នាក់​បាន​សម្រេច

​ដោយ​ករណី​ទី​១ ក្រុមចោរ​បាញ់​ប្លន់ យក​ទូរស័ព្ទ​ពី​ស្ត្រី​៣​នាក់​នៅ​ខណ្ឌ​ចំការមន​បានសម្រេច ក្រុម​ចោរ​គេចខ្លួន​បាត់ ។ ករណី​ទី​២ ក្រុមចោរប្លន់​៥​នាក់ យក​ដាវ​ដេញ​កាប់​យុវជន​៣​នាក់​ប្លន់​យក​ម៉ូតូ​សេ​១២៥ បានសម្រេច​នៅក្នុង​ខណ្ឌ​ទួលគោក ប៉ុន្តែ​ក្រុម​ចោរប្លន់​២​នាក់ ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​បាន​ភ្លាមៗ និង​៣​នាក់​ទៀត​គេចខ្លួន​បាត់ ។ ករណី​ទី​៣ ក្រុម​ចោរប្លន់​យក​ម៉ូតូ​បាន​សម្រេច​នៅ​ផ្លូវ​ជាតិ​លេខ ៤ មុខ​វត្ត​ជម្ពូ​វ័ន្ត ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ករណី​ប្លន់​ម៉ូតូ​សេ​១២៥​នៅ​ខណ្ឌ​សែន​សុខ ជនរងគ្រោះ​បាន​និយាយ​រៀបរាប់​ថា នៅវេលា​ម៉ោង ១​នឹង ៣០​នាទី ឈានចូល​ថ្ងៃ​ទី ១ ខែកក្កដា ឆ្នាំ​២០១៤ មុនពេល​កើតហេតុ​ពួកគេ​បី​នាក់ បាន​ជិះ​ម៉ូតូ​ម​១​គ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ពី​កន្លែង​លេង​ហ្គាម នៅ​ម្តុំ​វត្ត​នាគ​វ័ន្ត ខណៈ​កំពុង​ជិះ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង កាន់​ដាវ​មក​ក្បែរ​ពួកគេ ។ ដូច្នេះ​ពួកគេ​ឃើញ​គួរឲ្យ​សង្ស័យ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​៥​នាក់​ជិះ​ដេញ​តាម​កាប់​ប្លន់​យក​ម៉ូតូ រហូត​ដល់​ចំណុច​ស្ពាន​អាកាស​៧​មករា ទើប​ជនរងគ្រោះ​ដួល​ម៉ូតូ​ទៅ​នឹង​ថ្នល់ ហើយ​ក្រុម​ចោរប្លន់​បាន​ឱកាស​ក៏​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន ។ ប្រភព​ដដែល​បន្តថា​ក្រោយ ប្លន់​បាន សម្រេច​ក្រុមចោរ​ព្យាយាម​ជិះ​គេច​ខ្លួន​ក៏​បាន​ជួប​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ​កំពុង​ជិះ​ម៉ូតូ​ល្បាត ទើប​នគរបាល​បើក​ប្រតិបត្តិ​ការណ៍​ដេញតាម​ស្ទាក់​ចាប់បាន​ក្រុម​ចោរ​២​នាក់ នឹង​ដកហូត​ម៉ូតូ​និច ពណ៌​ផ្កាឈូក​មួយ គ្រឿង ចំណែក​បក្ខពួក​៣​នាក់​ទៀត បាន​ជិះ​ម៉ូតូ​សេ​១២៥ របស់​ជនរងគ្រោះ គេចខ្លួន​បាត់​អស់​តែ​ម្តង​។​

​ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​រួម​ទាំង ម៉ូតូ​និច មួយគ្រឿង ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​បន្ត​ការសាកសួរ​យ៉ាង​យកចិត្ត ទុក្ខ ដាក់ តាម​ចាប់​បក្ខពួក​៣​នាក់​ទៀត​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។​
ចំណែក​ករណី​ប្លន់​នៅ​ខណ្ឌ​ចំការមន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង ០៥​នាទី​នៅ​ចំណុច​មុខ​សាលា​ទួន​ហ្វា ផ្លូវ​លេខ ៣១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី ១ ខណ្ឌចំការមន ជនសង្ស័យ ៤​ទៅ​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាញ់​១​គ្រាប់​ឡើង​លើ​កមេឃ​ប្លន់​យក​ទូរស័ព្ទ​ម៉ាក​សាំ​ស៊ុង អស់​២​គ្រឿង នឹង លុយ​៧​ម៉ឺន​រៀល​ពី​ស្ត្រី​រងគ្រោះ​៣​នាក់​ហើយ​ក្រុមចោរប្លន់​គេចខ្លួន​បាត់​អស់​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ត្រឹម​ទទួល​ពាក្យបណ្តឹង​ទុក​តម្កល់​ចោល​ប៉ុណ្ណោះ ។​

​ដោយឡែក​ករណី​ប្លន់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​២០​នាទី ថ្ងៃ​ដដែល ស្ថិតនៅ​តាម​ផ្លូវជាតិ​លេខ ៤ មុខ​សាលា​ជម្ពូ​វ័ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ក្រុម​ចោរប្លន់​មាន​គ្នា ២​នាក់ នឹង​មាន​ពូថៅ​មួ​យ​ដើម​កាប់​ចំ​ក្បាល​ជនរងគ្រោះ ហើយ​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០០៩ អស់​១​គ្រឿង រួច​ក្រុមចោរប្លន់​រត់គេចខ្លួន​អស់ ។ ក្រោយ​កើតហេតុ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ អន្តរាគមន៍​ដើម្បី​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​៕​

0008506-53-321

មតិយោបល់