តំណាងកីឡាករសញ្ជាតិបារាំង Paul Pogba លោក Mino Raiola បានឲ្យដឹងថា ខ្សែបម្រើក្រុមជម្រើសជាតិបារាំង នឹងមិនចាកចេញពីក្របខណ្ឌដ Serie A ដោយនៅតែបន្តលេងឲ្យ ក្លិបសេះបង្កង់ Juventus ។
អនាគត់ នៃកីឡាករសញ្ជាតិបារាំង បានក្លាយជាទិសដៅ ដែលក្លិបធំៗ ជាច្រើន ចង់ទិញយក នៅប៉ុន្មានខែ ចុងក្រោយមកនេះ ដោយក្នុងនោះមានក្លិប Real Madrid, Paris Saint-Germain និង Chelsea ដែលចង់បានកីឡាករវ័យ ២១ ឆ្នាំរូបនេះ។
លោក Raiola បានថ្លែងឲ្យដឹងថា កីឡាករ Pogba នឹងមិនពិភាក្សាពីអនាគតរបស់គាត់ បន្ទាប់ពីបញ្ចប់ការលេងនៅ ប្រេស៊ីល ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ខណៈពេលនេះដែរបញ្ជាក់ថា កីឡាកររូបនេះ នៅតែមានទំនុកចិត្តចង់លេងឲ្យ Juventus ដែលជាកន្លែងដែលធ្វើឲ្យគាត់សប្បាយរីករាយ។
បញ្ជាក់ផងដែរថា Paul Pogba កាលពីរាត្រីយប់មិញ ក្នុងការប្រកួតជាមួយនឹង នីហ្សេរីយ៉ា ដោយរកគ្រាប់បាល់បាន ១ គ្រាប់ ជួយឲ្យក្រុមមាន់គក់ បារាំង ធានាសុវត្ថិភាពខ្លួន ទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ៕
មតិយោបល់