ព័ត៌មានជាតិ

កោះ​បា​លី​​​​​ជា​​​គោ​ល​ដៅ​យ៉ា​ង​សំ​ខា​ន់​ស​ម្រា​ប់​ភ្ញៀវ​​​ទេ​ស​ច​រ​​ណ៍ ​(Video Inside)

នៅលើពិភពលោក​គេស្គាល់ កោះបាលីយ៉ាងច្បាស់ថា ជា​គោលដៅ​យ៉ាងសំខាន់ និងពេញនិយមពីសំណាក់​ភ្ញៀវទេសចរណ៍ ។ កោះបាលី ស្ថិតនៅចន្លោះ Java និង Lombok ក្នុងប្រទេស​ឥណ្ឌូនេស៊ី ។ ភ្ញៀវ​ទេសចរណ៍ ​ដែល​​​មក​ទស្សនា ​នៅកោះបាលី ​នឹង​ទទួលបានបទពិសោធន៍ ជាមួយនឹងទិដ្ឋភាពដ៏គួរ​ឲ្យទាក់ទាញ ​ក្នុងនោះមានសម្រស់ឆ្នេរ លក្ខណ​អាហារ និង​ ផ្សារ​ទេសចរណ៍​ដ៏ធំទូលាយ ។​

ក្នុងចំណោម​តំបន់​ដែលគួរ​ឲ្យចាប់អារម្មណ៍ភាគច្រើន ដែល​មានភ្ញៀវ​ទេសចរណ៍ចូលចិត្តទៅទស្សនា​បំផុតនោះ គឺ ប្រាសាទ Ulun Danu ។ មួយទៀត ចំណុចដែល​ធ្វើ​ឲ្យ ​ភ្ញៀវទេសចរណ៍មិនអាច ​ខានមកបាន ដោយសារតែឆ្នេរនៅទីនេះ ​​មាន​​លក្ខណៈល្អបំផុត​នៅលើពិភពលោក ​ដោយហ៊ុំព័ទ្ធទៅដោយ​ទេសភាព​ដ៏​អស្ចារ្យ បំផុត ។​

នៅលើឆ្នេរ​ដ៏ស្រស់ស្អាត ភ្ញៀវ​ដែលមកលេង នៅ បាលី អាច ​រីកយរាយ ដោយ​សម្រាក ហែលទឹក ​អែថ្ងៃ និងជាពិសេ​សនោះគឺគយគន់​ទិដ្ឋភាព​​ដ៏អស្ចារ្យ​នាថ្ងៃអស្តង្គត់ ។​​​ម្យ៉ាងវិញទៀត ​​នៅពេលរាត្រី លោក​អ្នក​ក៏​អាច​ទស្សនា ​របាំ​របស់​ប្រជា​ជនបាលី ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែលជាផ្នែកមួយ​នៃវប្បធម៌ ផងដែរ​៕
ទស្សនាវិដេអូ​ឃ្លិបដូចខា​ងក្រោមនេះ​៖

bali

មតិយោបល់