ផ្ទះ ព័ត៌មានជាតិ ព្រលឹងចុងសក់ទ...

ព្រលឹងចុងសក់ទុស្សេរក្បែរស្ថានីយ៍ប្រេងម្នាក់ៗស្លន់ស្លោរស្រវ៉ាបំពង់សឹងតែមិនទាន់

0

ភ្នំពេញ: មានអគ្គិភ័យមួយបានកើតឡើងបង្ករឲ្យមានការភ្ញាក់ផ្អើលទាំងភ័យព្រួយព្រោះនៅកៀកស្ថានីយ៍ប្រេងឥន្ធន:SOKIMEXមួយកន្លែងជាហេតុធ្វើឲ្យបុគ្គលិកភ័យស្លន់ស្លោរត់ទៅទាញ់បំពង់អគ្គិភ័យដើម្បីបាញ់ពន្លត់ទាន់ពេល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធន:SOKIMEXមួយកន្លែងក្នុងភូមិកៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានឲ្យដឹងថានៅវេលាម៉ោងខាងលេីស្រាប់តែមានផ្សែងហុយៗចេញពីខ្សែរញ៉េរញ៉ៃក្បែរបង្គោលភ្លើងដែលនៅក្បែរស្ថានីនោះក្រោយមកក៏ចេញជាអណ្តាតភ្លើងភ្លាមៗនោះបុគ្គលិកដែលធ្វើការនៅទីនោះក៏ភ័យស្លន់ស្លោនាំគ្នារត់ទៅទាញបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែដោយខ្លាចវានៅឆេះបន្តទៀតក៏ទាក់ទងរថយន្តពន្លត់អគ្គិភ័យចំនួន២រថយន្តបន្ថែមទៀតបាញ់រលត់ទាំងស្រុងតែម្តង៕

 

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.