ក្រុមអាហ្សង់ទីន បានឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយទៅហើយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយអរគុណទៅដល់ Angel Di Maria ដែលជួយឲ្យក្រុមខ្លួនឈ្នះនៅម៉ោងបន្ថែម។
រវាងក្រុម អាហ្សង់ទីន និង ស្វីស ក្នុងប្រកួតកាលពីរាត្រីយប់មិញនេះដែរ ពិតជាស៊ីសាច់ហុតឈាម ដោយស្វីសប្រឹងប្រែងទប់ ពីការស៊ុតរបស់ អាហ្សង់ទីន ក្នុងនោះ ៩០ នាទី គ្មានក្រុមណាអាចធ្វើស៊ីក្រុមណាឡើយ និងឈានដល់ម៉ោងបន្ថែម ។
ម៉ោង ១៥ នាទីដំបូង គ្មានក្រុមណាអាចធ្វើបានសម្រេចឡើយ រួចក៏ឈានដល់ម៉ោង បន្ថែម ១៥ នាទីចុងក្រោយទៀត អាហ្សង់ទីនក៏មានឱកាសខណៈដែល Messi បណ្តើរបាល់កៀកនឹងតំបន់គ្រោះថ្នាក់ ប៉ះឲ្យ Di Maria ស៊ុតបំប៉ោងសំណាញ់តែម្តង ធ្វើឲ្យ ស្វីស ស្ទើរតែស្រក់ទឹកភ្នែក ក្នុងលទ្ធផល ១ – ០ នេះ ។
ក្រោយបញ្ចប់ នៅនាទី ១២០ អាហ្សង់ទីនឈ្នះ ស្វីស ក្នុងលទ្ធផល ១ – ០ ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។
ដោយឡែកសម្រាប់ ប៊ែលហ្សិកវិញ ក៏ឈ្នះ អាមេរិក ក្នុងម៉ោងបន្ថែមដូចគ្នា ដោយលទ្ធផល ២ – ១ ខណៈបាល់ចុងក្រោយរកបានដោយកីឡាករ Romelu Lukaku ជួយឲ្យ ក្រុមខ្លួនឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយដូចទៅនឹង អាហ្សង់ទីន ស្របពេលដែល បារាំង អាល្លឺម៉ង់ ប្រេស៊ីល ហុល្លង់ កំពុងអង្គុយចាំ ។
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
Argentina 1 – 0 Switzerland
Belgium 2 – 1 USA
មតិយោបល់