ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត មនុស្សស្លាប់ និងរងរបួសធ្ងន់

កំពង់ធំ: នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង៤០នាទីរសៀល លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២០៣-២០៤ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយម៉ូតូឆ្លងកាត់ផ្លូវដែលត្រូវរថយន្តបុកនេះ បានខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយទិសនិងរថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់ប្រុស របួសធ្ងន់ម្នាក់ស្រី។

ខូចខាតម៉ូតូ ២គ្រឿង រថយន្ត១គ្រឿង៖
ម៉ូតូម៉ាក ហុងដាវេវអាល់ហ្វា ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ចាម 1B-0206 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ដោយឈ្មោះ ជៀត ជ ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មុខរបរកសិករ មិនពាក់មួកសុវត្តិភាពស្លាប់នៅកន្លែងកើតហេតុ។
រថយន្តម៉ាក កាមរីបាឡែន ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AC-1930 បើកបរទឹសដៅពីជើងទៅត្បូងដោយឈ្មោះ ជឹម ចន្នី ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិក្រពើហារ ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងមាស នាំខ្លួនទៅអធិការដ្នាននគរបាលស្រុកស្ទោងដើម្បសួរបំភ្លឺ។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1N-5433 បើកបរទិសដៅពីត្បូងទៅជើងដោយឈ្មោះ ភន ផុន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកសិករ របួសស្រាលពាក់មួកសុវត្ថិភាព អ្នករួមដំណើរឈ្មោះ រិន ខូច ភេទស្រី អាយុ ៣៦ឆ្នាំ ជាមួយអ្នកបើកបរម៉ូតូ មុខរបរកសិករ របួសធ្ងន់បាក់ជើងខាងឆ្វេង។

មូលហេតុបឋមបង្កដោយ៖
-អ្នកបើកបរម៉ូតូ ឈ្មោះ ជៀត ជ បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
-អ្នកបើកបររថយន្តមានល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី អ្នករបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់