ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង រេចង្កូតបុកជញ្ជាំងផ្ទះពលរដ្ឋ និងបង្គោលភ្លើងខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តសេរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនបួងចង្កូតមិនទាន់ ជ្រុលទៅបុកជញ្ជាំងផ្ទះអស់មួយផ្ទាំងធំ និងបង្គោលរាយខ្សែភ្លើងពេញទំហឹង បណ្ដាលរថយន្តខូចខាតផ្នែកខាងមុខ និងខាងក្រោយយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០១និង៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវបេតុងថ្មី OIC ចំណុចរង្វង់មូលនាងកែវ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក AGUSR ពណ៌ស ពាក់ស្លាកលេខកម្ពុជា MONIKA09 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើ បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ជាំងផ្ទះ ប្រជាពរដ្ឋពេញទំហឹង និងបង្គោលរាយខ្សែភ្លើង បណ្ដាលឲ្យរថយន្តផុងមួយកំណាត់មុខ និងខាងក្រោយខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញក្រុង បានចុះមកចំណុចកើតហេតុ ដោយមិនបះពាល់សម្បត្តិរដ្ឋ សមត្ថកិច្ចបានឲ្យភាគីខាងរថយន្តបង្ក ធ្វើការដោះស្រាយគ្នាជាមួយនិងម្ចាស់ផ្ទះ ដោយម្ចាស់មិនទាមទារជាលុយកាក់នោះទេ គ្រាន់តែឲ្យខាងរថយន្តបង្កជួសជុលមួយស្អាតឡើងវិញ រួចស្ទូចរថយន្តទៅជួសជុលខ្លួនឯងទៅ ៕

មតិយោបល់