ព័ត៌មានជាតិ

បុរស​ដែល​រៀបកា​រហើយ សិច​នឹង​ក្មេង​ស្រី​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​ហេតុអ្វី​មិន​ជាប់គុក ?

​សំនួរ ៖ បងប្រុស​របស់​ខ្ញុំ​មាន​អាយុ ២៨ ឆ្នាំ​គាត់​បាន​រៀបការ​រួចរាល់​ហើយ ប៉ុន្តែ​ជាងនេះទៅទៀត គាត់​បាន​រួមរ័ក​ជាមួយ​នឹង​ក្មេងស្រី អាយុ ១៧ ឆ្នាំ ។ ប្រសិនបើ​ម្តាយ​របស់​នាង ដឹង នោះ​គេ​នឹង​ប្តឹង​គាត់ តើ​ឲ្យ​ខ្ញុំ​និង​គ្រួសារ​គាត់​ធ្វើយ៉ាងណា ?

​ដំណោះស្រាយ ៖
​ករណី​ទី ១ ៖ បើសិន​ការរួមរ័ក​រវាង​បងប្រុស​របស់​អ្នក និង​ក្មេង​ស្រី​នោះ ជា​ការស្ម័គ្រចិត្ត បងប្រុស​របស់​អ្នក​គឺ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ទោស​ព្រហ្មទណ្ឌ​ឡើយ ដូច្នេះ​បងប្រុស​របស់​អ្នក​មិន​ស្ថិតនៅក្រោម​មាត្រ​ណាមួយ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយក៏​មិន​មាន​កំហុស​នៃ​ការរួមរ័ក​នោះដែរ ដោយ​ភាគី​ទាំងពីរ ស្ម័ក្រចិត្ត ដោយ​គ្មាន​ការបង្ខំ​។​ក៏​ប៉ុន្តែ​អ្វី​ដែល គាត់​ខុស គឺ​គាត់​បាន​ក្បត់ចិត្ត​ភរិយា និង​អាពាហ៍ពិពាហ៍​ខ្លួន ដោយ​លួច​ទៅ​រួមរ័ក​ជាមួយនឹង​ក្មេង​ស្រី អាយុ ១៧ ឆ្នាំ ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ​នៅ​ឡើយ​។​

​ករណី​ទី ២៖ ផ្ទុយទៅវិញ បើសិនជា​បងប្រុស​របស់អ្នក ប្រើ​កម្លាំងបាយ ចាប់បង្ខំ​នាង រំលោភ ដោយ​ទាញ​បាន​ផល​ប្រយោជន៍​នោះ គាត់​នឹង​ប្រឈមមុខ នឹង​ទោស​ព្រហ្មទណ្ឌ យ៉ាងហោចណាស់​ក៏​ដេក​គុក ៥ ឆ្នាំ ទៅតាម​ទំហំ​ទោស និង​ធំ​បំផុត​គឺ ១០ ឆ្នាំ លើ​បទ​រំលោភ​អនីតិជន​។ដូច្នេះ​សំនួរ​ខាងលើ យើង​អាចសន្និដ្ឋានបានថា ​វា​ជាករណីទី ១ ៕​
Sex

មតិយោបល់