ព័ត៌មានជាតិ

ពូ​ទីន ប្រាប់​ដល់ អូ​បា​ម៉ា​ថា ចង់​មាន​ទំនាក់ទំនង​ប្រសើរ​ឡើង​វិញ

ទីក្រុង អូ​ស្គូ​៖ យោង​តាម​សារព័ត៌មាន AP បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៥ ខែ កក្កដា​នេះ​បានឲ្យដឹងថា ប្រធានាធិបតី Vladimir Putin បាន​ប្រាប់​ដល់ លោក Barack Obama នៅ​ថ្ងៃ​ទិវា​ឯករាជ្យ ដោយ​សង្ឈឹមថា បណ្តា​ប្រទេស អាច​នឹង​មាន​ទំនាក់ទំនង​ល្អប្រេសើរ​ឡើងវិញ​លើ​ជម្លោះ​តំបន់​កាន់កាប់​។​

​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​បាន​ចេញផ្សាយ​នៅ គេហទំព័រ Kremlin កាលពី​ថ្ងៃ​សុក្រ បាន​ចុះ​ថា លោក ពូ​ទីន បាន​មានប្រសាសន៍ “​ដោយ​មិន​គិត​ពី​ការលំបាក និង​មិន​យល់ស្រប​គ្នា​នោះ គាត់​សង្ឈឹមថា អាមេរិក និង រុស្ស៊ី នឹង​ជោគជ័យ​លើ​ការទំនាក់ទំនង​ជាមួយ​នឹង​ភាព​ប្រសើរ​នៅពេល​ខាងមុខ​” ។​

​ទំនាក់ទំនង​ប្រទេស​រុស្ស៊ី និង​អាមេរិក បាន​ធ្លាក់ចុះ ដោយសារតែ​ប្រទេស​ទាំង​ពីរ បាន​ក្រាញននៀល លើ​ការកាន់កាប់​ប្រទេស​អ៊ុ​យក្រែន នៅ សមុទ្រ​ខ្មៅ តំបន់គ្រីមៀរ ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង នា​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​។​
​ទន្ទឹម​ជាមួយនឹង​ជម្លោះ​នេះ​ដែរ សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម លើ​រុស្ស៊ី ដែល​គ្រប់គ្រង​ដោយ​លោក ពូ​ទីន និង គំរាម​ចាត់វិធានការ​បន្ថែមទៀត​៕
Putin

មតិយោបល់