ព័ត៌មានជាតិ

ស្លាប់​ម្នាក់​របួស​ធ្ងន់ធ្ងរ​២​នាក់​ខណៈម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា

យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​ក្នុង​ល្នឿន​លឿន​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី យប់ ថ្ងៃទី​០៤ ខែ​កក្ត​ដា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាលារៀន ខេ​ម​វើល​ដ៏ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ ​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​01 1-4041 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ត ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដែល​ទើបតែ​ចេញពី​កន្លែង​ធ្វើការ​នៅ​គោលបំណង​ត្រឡប់ទៅផ្ទះ​លុះ​ធ្វើដំណើរ​មក​ដល់​ចំណុច​មុខ​សាលារៀន ខេ​ម​វើល​ដ៏ បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើដំណើរ​ស្រប់​ទិស​គ្នា ភ្លាម​នោះ​គាប់​ជួន​មាន​យុ​វន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BI-0611 ធ្វើដំណើ​រ​បញ្ជ្រាស់​ទិស​គ្នា ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ម៉ាក​សេ​រូ​ស បោក​ក្បាល​ទៅ​និង​ថ្នល់​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ចំណែក​យុវជន​២​នាក់​ជិះ​ម៉ូតូ​សេ​១១០​រង​របួសធ្ងនធ្ង​រ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ត្រូវបាន​គេ​ស្គាលឈ្មោះ ហ៊ុល ទិន ភេទ​ប្រុស អាយុ ជាង ៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា កងយោធពល​ខេមរភូមិន្ទ លេខ​៩១១ ស្នាក់នៅ​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែក​អ្នករងរបួស​នៅ​មិនទាន់​ស្លាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ក្រោយពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​មក​ទទួលយក​ទៅ​ព្យាល​បាត់អស់​។​

​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​ធ្វើ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល​ចរាចរណ៍ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ចំណែក​សព​សមត្ថកិច្ច​បាន​ប្រគល​ឲ្យ​ក្រុមគ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​។​
​ ​គូ​បញ្ជាក់​ផង​ដែរ​ថា ទាក់ទិន​និង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្កឡើង​ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​បែប​នេះ​៕
Dangerous

មតិយោបល់