ព័ត៌មានជាតិ

បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​ចត​ស្ងៀម​រង​ការខូចខាត​

​ ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​បើករថយន្ត​សេរី​ទំនើប បើក​យ៉ាង​លឿន​ជ្រុល​បុក​ម៉ូតូ​សេ​១២៥ បណ្តាលឲ្យ​រង​ការខូច​ខាត កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​យប់ ថ្ងៃទី​០៤ ខែកក្ដា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក​។​

​ ​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង មុនពេល​កើត​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1L-3198 បាន​ឈប់​នៅ​ក្បែ​ថ្នល់ និយាយ​ទូរស័ព្ធ ភ្លាម​នោះ​ក៏​ស្រាប់តែ​មាន​បុរស​ស្រវឹងស្រា​ម្នាក់ បើករថយន្ត​សេរី​ទំនើប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A-3666 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើងបាន​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​បែក មុខ​បែក​មាត់​រីឯ​ម៉ូតូ រង​ការ ខូចខាត​ទាំង​សងខាង​។​
​ក្រោយពេល​កើតហេតុ​ជន​បង្ក​បាន​ចេញ​ថ្លៃ​ខូចខាត​ទៅលើ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើង​ហេតុ​តែម្តង​៕
Car vs Motor

មតិយោបល់