បើទោះបីជា Neymar មិនអាចលេង ខណៈដែលប្រេស៊ីលជួប អាល្លឺម៉ង់ នៅវគ្គ ៤ ក្រុមចុងក្រោយ តែក្រុមអ្នកគាំទ្របានធ្វើយ៉ាងប្រាកដប្រជា ដើម្បីឲ្យគូប្រជែងរបស់ខ្លួន ខ្លាចវត្តមានរបស់គាត់ ។ ក្រុមអ្នកគាំទ្រ បាន នាំគ្នាពាក់របាំងមុខ Neymar គំនិតទាំងនេះ កើតចេញពី សហព័ន្ធកីឡាបាល់ទាត់ ប្រេស៊ីល។
មួយជង្គង់ពីក្រោយ របស់កីឡាករ កូឡ៊ុំប៊ីបានធ្វើឲ្យ Neymar បាក់ឆ្អឹងកងខ្នង នឹងត្រូវដើចេញទាំងទឹកភ្នែក និងភាពឈឺចាប់ ហើយក៏មិនអាចចូលរួមលេងឲ្យប្រេទេសខ្លួន នៅវគ្គ ៤ ក្រុមចុងក្រោយ ដោយជួបអាល្លឺម៉ងនៅវេលាម៉ោង ៣ និង ០០ នាទី នៅរាត្រីទៀបភ្លឺ យប់នេះ៕
មតិយោបល់