សៀមរាបៈ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីភ្ញៀវទេសចរជនជាតិឥណ្ឌាម្នាក់ ឈ្មោះ LAK SHMI ភេទស្រី អាយុ ៣៩ឆ្នាំ ដើរថតរូបភាពរួចបានចំពប់ជើងនឹងថ្ម បណ្តាលឲ្យគ្រេច.កជើងខាងស្តាំ នៅចំណុចខាងត្បូងលោកតារាជ្យ ចម្ងាយ១០ម៉ែត្រ ត្រូវបានកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា និងនគរបាលទេសចរណ៍ ដឹកជនរងគ្រោះតាមរ៉ឺម៉កកង់បី ទៅដាក់លើរថយន្តនៅមុខអង្គរ ហើយត្រលប់ទៅសណ្ឋាគារវិញ។
ហើយនៅព្រឹកថ្ងៃដដែល ក៏មានភ្ញៀវទេសចរជនជាតិកូរ៉េម្នាក់ឈ្មោះ CHANG HYESOON ភេទស្រី អាយុ ៦៥ ឆ្នាំ បានភ្លេចកាបូបស្ពាយចំហៀងមួយពណ៌ប្រផេះ នៅចំណុចរួតទី២ ខាងកើតផ្លូវឡើងទៅបាកាន ខណៈនោះក្រុមការងារយើងបានជួយរកឃើញមកវិញ ក្នុងកាបូបស្ពាយមាន៖ លិខិតឆ្លងដែនចំនួន០២ក្បាល, កូនកាបូបដៃដាក់លុយ០១(គ្មានលុយទេ) ហើយបានប្រគល់ជូនម្ចាស់វិញទាំងអស់ផងដែរ៕
មតិយោបល់