ភ្នំពេញ ៖ក្មេងស្រី២នាក់ត្រូវរង់របួសធ្ងន់និងស្រាលខណៈពេលពួកគេបាន ជិះម៉ូតូ យ៉ាម៉ាហា ហ្វេនណូ មួយគ្រឿង ត្រឡប់ទៅផ្ទះហើយម៉ូតូបែកកង់ចំពេលដែលម្ដាយរបស់គេcallមក ពួកគេបានលើកទូរសព្ទ័ ក៏ត្រូវជនសងសង្ស័យម្នាក់ ជិះម៉ូតូ ស៊ុយសូគី វីវ៉ា មួយគ្រឿង ធ្វើសកម្មភាពឆក់បានសម្រេច រួចបើកម៉ូតូ រត់គេចបានដោយសុវត្តិភាព។
ហេតុការនេះកើតឡើងនៅវេលាម៉ោង ០៨ នឹង ៣០ នាទីយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ ស្ថិតតាម បណ្តោយផ្លូវ ៩៣ ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ នៅចំណុច ។ ក្មេងស្រីទាំង២នាក់ខាងលើ ដែលជា ម្ចាស់ទូរសព្ទ័ មានឈ្មោះ អិត សុវី វិន អាយុ១៧ ឆ្នាំ ជាសិស្សនៅសាលា ប៊ែល ធី ថ្នាក់ទី១២ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ចំណែកក្មេងស្រីម្នាក់ទៀត មានឈ្មោះ សុខ ធា អាយុ ១៦ ជាសិស្ស នៅវិទ្យាល័យ ព្រះស៊ីសុវត្ត ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
យោងទៅតាមសំដីក្មេងស្រីទាំង២ បានឲ្យដឹងថាមុនពេលកើតហេតុ ពួកគេទើបតែចេញពីដើរលេងពីកោះពេជ្រ បន្ទប់មកពួកក៍ជិះម៉ូតូ មួយគ្រឿង ម៉ាក យ៉ាម៉ាហា ហ្វេនណូ ពណ៍ ខៀវលាយស ពាក់ស្លាក់លេខ ភ្នំពេញ 1Z .2941 បំនងចង់ជិះត្រលប់ទៅផ្ទះវិញ ហើយបានធ្វើដំណើរតាមបណ្តោយផ្លូវ៩៣ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចខាងលើ ក៏ម៉ូតូបែកកង់ចំពេលដែលម្ដាយរបស់គេcallមក ពួកគេបានលើកទូរសព្ទ័ ក៏ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូ ស៊ុយសូគី វីវ៉ា មួយគ្រឿង អត់ពាក់ស្លាកលេខ មកពីក្រោយ ធ្វើសកម្មភាពឆក់ ទូរសព្ទ័ iPhone 4s មួយគ្រឿង បានសម្រេច រួចជនសង្ស័យ ព្យាយាមបើកម៉ូតូរត់គេចបានដោយសុវត្តិភាព ហើយបណ្ដាលអោយក្មេងស្រីទាំង២នាក់ខាងលើ ដួលបោកនិងថ្នល់រង់របួសធ្ងន់និងរបួសស្រាល ត្រូវរថយន្ដ សាមុយបឹកយកទៅមន្ទីរពេទ្យភ្លាមៗក្រោយ ពេលកើតហេតុជនរង់គ្រោះខាង់លើបានទៅ ដាក់ពាក្យប្តឹងនៅ រនគរ បាលប៉ុស្តិ៍ទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យស្រាវជ្រាវ ឃាត់ខ្លួនយកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់