ព័ត៌មានជាតិ

១៤ កន្លែង​​ដែល​មាន​​ទេស​ភាព​ដ៏​អស្ចារ្យ​ដែល​អ្នកមិនធ្លាប់បាន​ឃើញ​ពីមុនមក

១.​លំអងផ្កា នៅ Bonn ក្នុងប្រទេស​អាល្លឺម៉ង់ ៖ លំ​អងផ្កា​ ដើម​ឈើដែលបញ្ចេញសម្រស់នៅតាមផ្លូវ ក្នុងប្រទេស​អាល្លឺម៉ង់ បា​​នផ្លាស់ប្តូរ​ ​​ពណ៌ និងជីវិត ​នៅតាមផ្លូវ ប្រែក្លាយ​ជា​ទេសភាព​ដ៏គួរ​ឲ្យចាប់អារម្មណ៍ ខណៈដែល​រដូវ​រងារ​ ​​​​ផុត​កំណត់​ឈានចូលនិទា​ឃរដូវនោះ​។
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces1_zps29d0adaf.png
២.បឹង Hillier ​នាភាគខាងលិច អូស្រ្តាលី ៖ វា​គឹ​ជាសម្រស់បឹង​ដែលមានតែមួយគត់នៅលើលោក ដោយមានពណ៌ ស៊ីជម្ពូ ​ដែលស្ថិតនៅចំកណ្តាលកោះ ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces2_zps4addc6b7.png
៣. វាលផ្កា ធូលីប ​នៅ ហូឡង់ ៖ រាល់ខែ មិនា ​វាលផ្កា ​ធូលីប ​ក្នុង​ប្រទេសហូឡង់ បាន​​ក្លាយ​ជាចំណី​ចក្ខុ​ដ៏ល្អវិសិដ្ឋ ដោយមាន ​វាមានពណ៌​ចម្រុះ នោះគឺ ​ផ្កាឈូក ក្រហម ​ទឹកក្រូច ស្វាយ បៃតង និង លំអងផ្កា ពណ៌ក្រហម ដែល​ជាមន្ត​អាគមន៍​មួយ ​យ៉ាងពិតប្រាកដ ​ទាក់​​អារម្មណ៍ អ្នកទស្សនា​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces3_zps7b54f33e.png
៤.​ភ្នំ Tianzi ​ នៅក្នុងប្រទេសចិន ៖ ​ភ្នំ Tianzi ​​ដែល​​មានវត្តមាននៅក្នុងរឿង អវតា នោះ ស្ថិតនៅតំបន់ Zhangjiajie ក្នុ្ងង ខេត្ត Hunan ។ ឈ្មោះ ភ្នំ Tianzi មានន័យថា​​ ជាភ្នំ “ឋានសួគ៌នៃកូនប្រុស​” ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces4_zps6fbd6a87.png
៥.អន្លង់ជ្រោះ Antelop សហរដ្ឋ​អាមេរិក ៖ Antelop ​វា​ស្ថិតនៅតំបន់ Navajo ជិត Page, Arizon ហើយវា​​ក្លាយជា ​​​ចំណាប់អារម្មណ៍របស់អ្នកថត រូប ជាមួយនឹងទេសភាព​ល្អឯកនោះ​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces5_zpscfcd6b44.png
៦. វាលផ្កា Canola ក្នុងប្រទេសចិន ៖ អ្នក​អាច​ទទួលបានបទពិសោធ ​ និងធ្វើជាសាក្សី ​ជាមួយនឹងទេស​ភាព​​អស្ចារ្យ ដែលគេហៅថាជាសមុទ្រមាស ខណៈដែល ​និទាឃរដូវ​ឈានចូល​មកដល់​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces6_zps9f25b965.png
៧. Danxia Landform ក្នុងប្រទេសចន ៖ ជាមួយនឹងទេសភាពផ្សេងៗគ្នា ​​​ជាមួយនឹង​ថ្មភ្នំ ដែលមើល​ទៅ​ហាក់ដូចជា ​ទឹករលក ​ដោយ​បញ្ចេញពណ៌ផ្សេង​ៗគ្នា បានក្លាយជា​ទេសភាព​ដ៏គួរ​ឲ្យចាប់អារម្មណ៍ ។ ជាមួយនឹងទេសភាពនេះដែរ ​​លោកអ្នក​អាចស្វែងរកបាននៅ ​ភាគ​ខាត្បូង នៃប្រទេសចិន ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces7_zpsee84d907.png
៨.​ ផ្កា​​រូងដី ​ក្នុងប្រទេសចិន ៖ ជាមួយនឹងទេសភាព​ដ៏វិសេសវិសាលនេះ ​លោកអ្នក​អាចរកបាន នៅ ឧទ្យាន Kawachi Fuji ដែលមិនគួរឲ្យជឿឡើយ ជាមួយនឹង​រុក្ខជាតិ ដែល​បញ្ចេញពណ៌​ដ៏ស្រស់ស្អាត ​ដែលមើលទៅហាក់ដូចជា​​រូ​ងដី ដែល​មាន​ដាំផ្កាលំអរ ។តំបន់នេះដែរ លោកអ្នក​អាចរកបា​ន​នៅ ទីក្រុង Kitakyushu ក្នុងប្រទេសជប៉ុន​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces8_zpseecb9185.png
៩. អណ្តូងរ៉ែ អារក្ខ​ទឹក ឬអណ្តូងរ៉ែ Naica ក្នុងប្រទេស​ ម៉ិចស៊ិកូ ៖ នៅទីនេះដែរ​ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា​តំបន់ដែលសម្បូរ​ទៅដោយដុំគ្រឹស្តាល់ ដែលវា​ស្ថិតនៅតំបន់ Naica ។ ក្រៅពីដុំគ្រឹស្តាល់ វានៅមាន ​​របស់សំខាន់មួយចំនួនទៀត ដូចជា ​រ៉ែ សំណ​ស័ង្កសី និង ប្រាក់ ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces9_zpscd974824.png
១០. ឧទ្យាន Hitachi Seaside ក្នុងប្រទេសជប៉ុន ៖ ឧទ្យាន Hitachi Seaside ដែល​គ្របដណ្តប់ទៅដោយ​ទំហំផ្ទៃដី ១៩០ ហិកតា ដែលមានលំអផ្កា ដ៏គួរ​ចាប់អារម្មណ៍ពីសំណាក់ភ្ញៀវ​ទេសចរណ៍ ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces10_zps01ea8425.png
១១. វាលផ្កា ឡាវ៉ែនឌ័រ ​ក្នុងចក្រភព​​អង់គ្លេស និងបារាំង​ ៖ វាល​ផ្កា​ឡាវ៉ាន់ឌ័រ លោក​អ្នកអាចឃើញ​មាននៅ ​ចក្រភព​អង់គ្លេស និង ​បារាំង បើសិនជា​អ្នករស់នៅតំបន់នេះ ​ជាក់ណាស់ក្លិនផ្កា ​នឹង​​ហោះហើរ​ មកកាន់​ច្រមុះរបស់អ្នក រាល់ពេល។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces11_zpscbbc0575.png
១២.ព្រៃឈើខ្មៅ ​ក្នុងប្រទេស​អាល្លឺម៉ង់ ៖ ដោយមានព្រំប្រទល់ ​​ជាប់នឹងជ្រលង Rhine ស្ថិតនៅចន្លោះ ភាគខាងត្បូង និង ​ខាងលិច ​ដែល​ក្លាយជា​ចំណុច​​ទេសភាពដ៏អស្ចារ្យ ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces12_zps1457980d.png
១៣.ឆ្នេរ​ក្រហម Panjin ក្នុងប្រទេស ​ចិន ៖ ដែលស្ថិតនៅតំបន់ដីសើម សម្បូរទៅដោយម៉ាសបំផុតលើពិភពលោក ​ ​ដោយឆ្នេរក្រហមនេះ ដែរ ជា​​តំបន់មួយដែលស្ថិតនៅ ជនបទ Dawa ​ខេត្ត Panjin ប្រទេសចិន នឹង​ជាកន្លែង​ដែលល្បីបំផុត ​រឿង​ទេសភាពពណ៌ក្រហម ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces13_zps1db93547.png
១៤. គុហា Son Doong ក្នុងប្រទេសវៀតណាម ៖ បច្ចុប្បន្ននេះដែរ គុហារនេះ​ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាគុហារដ៏ធំបំផុត លើពិភពលោក ដែលមានទីតាំងស្ថិតនៅក្បែរព្រំប្រទល់ ឡាវ វៀតណាម ដោយមាន​ទន្លេ​ហូរយ៉ាងលឿន នៅ​​ផ្នែក​ខាងក្រោម​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/14BeautifulPlaces14_zpsd4ee98f5.png

មតិយោបល់