iPhone 5S របស់ក្រុមហ៊ុន Apple បានក្លាយជាស្មាតហ្វូនដែលពេញនិយមបំផុតសម្រាប់ដើមឆ្នាំ ២០១៤ និងក្លាយជាស្មាតហ្វូនដែលមានការគាំទ្រខ្ពស់។ នេះបើយោងតាមការស្រាវជ្រាវរបស់ ABI Research។
ក្រុមស្រាវជ្រាវ ABI Research បានផ្ដល់ចំណាត់ថ្នាក់ស្មាតហ្វូនដែលពេញនិយមជាងគេសម្រាប់ត្រីមាសទី១ ដើមឆ្នាំ ២០១៤ ដោយនៅក្នុងនោះ iPhone 5S បានឈរនៅលេខរៀងទី១ ចំណែក Galaxy S4 និង S3 របស់ Samsung បានឈរនៅលេខរៀងទី២ និង៣ ចំណែក iPhone 4S ស្ថិតនៅលេខរៀងទី៥។
ក្រុមស្រាវជ្រាវខាងលើក៏បានបង្ហាញឲ្យដឹងផងដែរថា ស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Xiaomi និង Huawei ក៏កំពុងតែប្រជែងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនធំៗដូចជា Sony និង LG ផងដែរ៕
មតិយោបល់