ភ្ញៀវទេសចរណ៍បរទេសមួយចំនួនដែលបានមកទស្សនានៅក្នុងប្រទសកម្ពុជា ពួកគាត់មិនភ្លេចនោះទេ ទៅទស្សនា និងលេងកម្សាន្តនៅតាមកោះរុង កោះសង្សារ និងកោះសន្សាយជាដើម ព្រោះថាកោះអស់ទាំងនោះ មានសម្រស់ និងខ្យល់អាកាសបែបធម្មជាតិ។
ថ្មីៗនេះ សារព័ត៌មានអន្តរជាតិ CNN បានចុះផ្សាយនូវអត្ថបទមួយ ដោយបានរៀបរាប់ពីសម្រស់នៃកោះខ្មែរចំនួន ៧ដល់ពិភពលោកឲ្យមកកម្សាន្ត។
ខាងក្រោមនេះគឺជាកោះចំនួន ៧ដែលមានសម្រស់ដាច់គេនៅកម្ពុជា៖
១. កោះរុង៖ ត្រូវបានពិភពលោក និង CNN ទទួលស្គាល់ថា ជាកោះដ៏ល្អសម្រាប់រៀបចំពិធីជប់លៀងកម្សាន្ត (Best island for Partying)។ វាមានទីតាំងនៅក្នុងខេត្តកោះកុង និងជាកោះដែលមានទំហំធំលំដាប់ទី២របស់កម្ពុជា និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមកសម្រាប់ភ្ញៀវដែលចូលចិត្តឆ្នេរខ្សាច់ស្រស់ស្អាត ជាពិសេសគឺសម្រស់ធម្មជាតិពិតៗនៅជុំវិញកោះនេះតែម្ដង។
២. កោះរុងសន្លឹម៖ នៅមិនឆ្ងាយពីកោះរុង ប៉ុន្មានគឺមានកោះរុងសន្លឹម ដែលត្រូវបានគេប្រសិទ្ធនាមឲ្យថា ជាកោះសម្រាប់សម្រាកលំហែកាយ (Best inland for relaxing)។ វាមានទីតាំងនៅក្នុងខេត្តព្រះសីហនុក កោះនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍បរទេសប៉ុណ្ណោះទេ សូម្បីតែភ្ញៀវទេសចរណ៍ខ្មែរ ក៏ចិត្តទៅដំណើរកម្សាន្តនោះទីនោះដែរ។ ជាមួយនឹងឆ្នេរខ្សាច់សរសស្អាត ទឹកថ្លាឈ្វេង ពិតជាធ្វើឲ្យភ្ញៀវទេសចរណ៍ដែលបានមកទស្សនានៅលើកោះមួយនេះ មិនអាចបំភ្លេចនូវអនុស្សាវរីយ៍ និងចង់មកទស្សនាមកហើយម្ដងទៀត។
៣. កោះសង្សារ៖ កោះដ៏ស៊ីវិល័យ ឬកោះលំដាប់កំពូល (Best island for luxury) ត្រូវបានគេប្រសិទ្ធនាមឲ្យ។ មិនខុសពីឈ្មោះរបស់វាប៉ុន្មានឡើយ វាត្រូវបានគេសង្កេតឃើញថា ជាទីដែលគូសង្សារ ស្វាមីភរិយាថ្មោងថ្មី បង្កើតភាពផ្អែមល្ហែម ព្រោះវាត្រូវបានគេរៀបចំឡើងយ៉ាងល្អប្រណិតដោយក្រុមហ៊ុនឯកជនមួយ មានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ។
៤. កោះថ្មី៖ សម្រាប់អ្នកដែលចង់គយគន់សម្រាស់ធម្មជាតិ អាចអញ្ជើញមកទស្សនាកោះមួយនេះបាន ព្រោះថាវាត្រូវបានគេប្រសិទ្ធនាម ជាកោះដ៏អស្ចារ្យសម្រាប់គយគន់សម្រស់ធម្មជាតិ (Best island for nature watching)។ ស្ថិតក្នុងខេត្តព្រះសីហនុ ផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ ជាពិសេស កោះនេះត្រូវបានគេដឹងថា សម្បូរទៅដោយសត្វស្វា បក្សី និង សត្វល្មូន ជាច្រើនទៀត ដែលភ្ញៀវអាចកម្សាន្តយ៉ាងរីករាយ និង ថតរួបជាមួយនឹងសម្រស់ធម្មជាតិដ៏ស្អាត។
៥. កោះតាកៀវ៖ ដោយសារតែភាពបៃតង់ពីធម្មជាតិ កោះនេះត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យនៃសម្រស់បៃតង (Best island for meeting the green fairy) ។ វាជាកោះតូចមួយដែលស្ថិតក្នុងខេត្តព្រះសីហនុ ប៉ុន្តែពោរពេញទៅដោយ សម្រស់បៃតងដែលភ្ញៀវអាចទស្សនា និងសម្រាកលំហែកាយយ៉ាងពេញចិត្តបំផុត។
៦. កោះតាង៖ សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តមុជទឹកបាតសមុទ្រ សូមអញ្ជើញមកទស្សនាកោះមួយនេះ ព្រោះថាវាត្រូវបានគេដាក់ឈ្មោះឲ្យថា ជាកោះដ៏អស្ចារ្យសម្រាប់ការមុជទឹកបាតសមុទ្រ (Best island for diving) ។ កោះនេះស្ថិតក្នុងខេត្តព្រះសីហនុ ហើយក៏ជាអតីតទីតាំងដែល កងកម្លាំងអាមេរិក និង កងកម្លាំងខ្មែរក្រហម ប្រយុទ្ធគ្នាកាលពីឆ្នាំ ១៩៧៥។ ប៉ុន្តែបច្ចុប្បន្ននេះ វាបានក្លាយទៅជាកន្លែងកម្សាន្តដ៏ពេញនិយមព្រោះ ជាទីដ៏ល្អបំផុតសម្រាប់ការមុជទឹកមើលសម្រស់នៅបាតសមុទ្រ។
៧. កោះតូតាង៖ ប្រជាជនខ្មែរមួយចំនួនពុំសូវស្គាល់កោះមួយនេះនោះទេ ប៉ុន្តែសម្រាប់ភ្ញៀវបរទេស ភាគច្រើនស្គាល់។ វាជាកោះដ៏អស្ចារ្យសម្រាប់ ការស្វែងរកភាពស្ងប់ស្ងាត់ក្នុងជីវិត (Best island for unplugging )។ កោះនេះ មានទីតាំងក្នុងខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីកោះស្ដាច់ ហើយទើបតែបើកដំណើរការនៅឆ្នាំ ២០០៩៕
មតិយោបល់