វិស្វករជនជាតិឥណ្ឌា បានបង្ហាញពីគម្រោងសាងសង់ស្ពានផ្លូវដែកខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលត្រូវបានគេរំពឹងថា ខ្ពស់ជាង Eiffel Tower រហូតដល់ទៅ ៣៥ម៉ែត្រ ដែលនឹងហើយជាស្ថាពរនៅឆ្នាំ ២០១៦។
ស្ពានផ្លូវដែកដែលខ្ពស់ជាងគេបំផុតនៅនឹងត្រូវសាងសង់លើទន្លេ Chenab ដែលតភ្ជាប់ពីតំបន់ភ្នំដ៏ស្រស់ស្អាតទៅកាន់ Jammu និង Kashmir ភាគខាងជើងនៃប្រទេសឥណ្ឌា។ ស្ពាននេះត្រូវបានគេរំពឹងថាមានកម្ពស់ប្រមាណជា ៣៥៩ម៉ែត្រ ជាស្ពានផ្លូវដែកខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលបច្ចុប្បន្ននេះស្ពានផ្លូវដែកខ្ពស់ជាងបំផុតនៅក្នុងពិភពលោកឆ្លងកាត់ទន្លេ Beipanijiang ក្នុងខេត្តគួយចូវប្រទេសចិន មានកម្ពស់ ២៧៥ម៉ែត្រ។
មន្ត្រីផ្លូវដែកជាន់ខ្ពស់របស់ឥណ្ឌា បានប្រាប់ AFP ថា “វាគឺជាការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សម្រាប់ពិភពលោក ហើយយើងសង្ឃឹមថានឹងសាងសងហើយជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ ២០១៦”៕
មតិយោបល់