ខេត្តកំពង់ឆ្នាំង៖ ព័ត៍មានដែលបែកធ្លាយចេញពីប្រធានមន្ទីរ ក៍ដូចជាប្រធានការិយាល័យគណនេយ្យ នៅតាមមន្ទីរមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំងបានទម្លាយឲ្យដឹងថារហូតមកដល់ ពេលនេះមន្ទីររបស់ពួកគាត់ នៅតែ ជួប ការលំបាកក្នុងការរត់ការដកសាច់ប្រាក់បុរេប្រទាននិងប្រាក់ទូទាត់ត្រង់យកមកចំណាយសំរាប់ការងារផ្សេងៗដែលជាភារកិច្ចរបស់មន្ទីរមូលហេតុដោយសារតែលោកប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង អ៊ូ ជួបកុសល និងមន្ត្រីមួយចំនួនក្នុងមន្ទីរបាននាំគ្នាទាប្រាក់ទឹកតែពីលើខ្ទង់ប្រាក់របស់មន្ទីរនីមួយៗសំរាប់យកមកចំណាយប្រភពដដែលបានឲ្យដឹងថាសំរាប់ប្រាក់បុរេប្រទាននិងប្រាក់ទូទាត់ត្រង់ក្រៅពីប្រាក់បៀវត្យរ៏នៅពេលរត់ឯកសារសុំដកសាច់ប្រាក់នេះម្តងៗតែងតែត្រូវបានលោកប្រធានមន្ទីរហិរញ្ញវត្ថុនិងប្រធានការិយាល័យថវិការួមនិងមន្ត្រីពាក់ព័ន្ធនៅក្នុងមន្ទីរមួយនេះទាមទារប្រាក់ទឹកតែអស់មិនតិចជាង១០%នៃទឹកប្រាក់សរុបដែត្រូវរត់ការដកយកមកចំណាយនានាប៉ុន្តែក្នុងនោះអ្នកដែលទាមទារប្រាក់ទឹកតែខ្ពស់ជាងគេគឺលោកប្រធានមន្ទីរអ៊ូ ជួបកុសលនិងប្រ ធានការិយាល័យថវិកាតែម្តងដោយមានបញ្ហាបែបនេះធ្វើឲ្យមន្ទីរជាច្រើននៅមុនពេលរត់ឯកសារសុំដកសាច់ប្រាក់គឺត្រូវត្រៀមប្រាក់មួយចំនួនដើម្បីទុកបង់ប្រាក់ទឹកតែជូនមន្ទីរហិរញ្ញវត្ថុបញ្ហានេះបានធ្វើឲ្យប្រធានមន្ទីរនិងប្រធានការិយាល័យគណនេយ្យនៅតាមមន្ទីរនានាជុំវិញខេត្តត្រូវតែប្រព្រឹត្តចាយប្រាក់ខុសខ្ទង់និងកឹបកេងប្រាក់មួយចំនួនសំរាប់ការចំណាយដើម្បីបង់ប្រាក់ទឹកតែជូនប្រធានមន្ទីរហិរញ្ញវត្ថុនិងមន្ត្រីមួយចំនួននៅក្នុងមន្ទីរ ហិរញ្ញវត្ថុនេះ។ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថាណៈពេលរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅលុបបំបាត់អំពើពុករលួយនៅតាមស្ថាប័ណ្ឋរដ្ឋនិងមន្ទីរអង្គភាពនានាតាមបណ្ដាខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាហើយអង្គភាពប្រឆាំងអំពើពុករលួយកន្លងមកនេះបានធ្វើការដាក់ទោសទាន់វែកមុខចាប់ខ្លួនជនពុករលួយបានជាបន្តបន្ទាបធ្វើប្រជាពលរដ្ឋមានសេចក្តីត្រេកអរនិងគាំទ្រលើគោលនយោបាយនេះផ្ទុយទវិញមន្ទីរហិរញ្ញវត្ ថុខេត្តកំពង់ឆ្នាំងរូបនេះបានដើតាមលំអានចាស់នៅតែប្រព្រឹត្តអំពើពុករលួយទាមទារប្រាក់ទឹកតែពីតាមមន្ទីរជុំវិញខេត្តដដែលចំពោះមន្ទីរណាដែលមានការតវ៉ាគឺតែងតែជួបការលំបាកក្នុងការរត់ឯកសារសុំដកសាច់ប្រាកហើយចុងក្រោយគឺចៀសមិនផុតពី។
ការបង់ប្រាក់ទឹកតែដដែលករណីខាងលើនេះមន្ត្រីថ្នាក់ដឹកនាំមន្ទីរនានាជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំងបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសគឺអង្គភាពប្រឆាំងអំពើពុករលួយគួបើកការស៊ើបអង្កេតណ៍ជាបន្នាន់ពីព្រោះរឿងអាស្រូវជាច្រើនទៀតត្រូវបានគេខ្សឹបប្រាប់ថាស្ថិតនៅជាការសម្ងាត់នៅឡើយទេពាក់ពន្ធ័ទៅនិងការចោទប្រកាន់ខាងលើនេះអ្នកយកពត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក អ៊ូ ជួបកុសល ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងបាននៅឡើយទេ ៕
មតិយោបល់