ព័ត៌មានជាតិ

ផ្កា​លិង្គ​យក្ស​ដ៏​ធំ នៅក្នុង​ប្រទេស ដា​ណឺ​ម៉ាក មាន​កម្ពស់ ១,៩ ម៉ែត្រ​

​បើទោះបីជា​មាន​ឈ្មោះ​អាសអាភាស​បន្តិច​ក៏ពិតមែន ប៉ុន្តែ​ផ្តាដ៏​ក្រអូប​នៃ​ដើមលិ​ង្គ​យក្ស​នេះ បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ដែល​រស់នៅ​ក្នុង​ប្រទេស ដា​ណឺ​ម៉ាក ឲ្យ​ចង់​ដឹង​ចង់ ឮ​គ្រប់ៗ​គ្នា​។​

​ផ្កា​លិង្គ​យក្ស​នេះ​មាន​កម្ពស់ ១,៩ ម៉ែត្រ និង​ទំហំ ៩៥ សងទីម៉ែត្រ ស្ថិតនៅ​ក្នុង​សួន​នៃ​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៅ​កាន់​ទីនោះ​។ នេះ​ប្រហែលជា​បណ្តោលមកពី​ភាពខុស​ប្លែក​ពី​គ្នា​ទាំងស្រុង​នៃ​រូបរាង និង​ក្លិន​ក្រ​អូន​នៃ​ផ្កា​ដែល​ធ្វើឲ្យ​វា​កាន់តែ​មាន​លក្ខណៈ​ពិសេ​ស​។​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា រុក្ខជាតិ​ផ្កា​មួយ​ប្រភេទ​នេះ​មាន​ប្រភព​មក​ពី​ព្រៃ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​មាន​អាយុ​ជា​មធ្យម ១៥ ឆ្នាំ​។ ឆ្នាំ​នេះ​មាន​រុក្ខជាតិ​លិង្គ​ចំនួន ១០ ដើម​ត្រូវ​បាន​រីក ហើយ​ការលូតលាស​នេះ​មាន​រយៈពេល​តែ ១ ទៅ ២ ថ្ងៃ​តែ​ប៉ុណ្ណោះ​៕​
14053001391

មតិយោបល់