ហេតុការណ៍ ដ៏កម្របំផុត ធ្លាក់ ឧទ្ធម្ភាគចក្រ កម្ពុជា ដែលកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី ១៤ ខែ កក្កដានេះ បានធ្វើឲ្យប្រជាជនទូទាំងប្រទេសភ្ញាក់ផ្អើល សារជាថ្មី បន្ទាប់ពីហេតុការណ៍ ធ្លាក់យន្តហោះ នៅភ្នំបូកគោ។
សារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា មានមនុស្ស ៥ នាក់បានស្លាប់ និង ម្នាក់បានរួចជីវិត បន្ទាប់មក ព័ត៌មានដែលយកជាការបានថា មានតែ ៤ នាក់តែប៉ុណ្ណោះ ដែលស្លាប់ ក្នុងហេតុការណ៍នេះ ។ ការរុករកសាកសព អ្នកគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ កំពុងតែសស្រាក់សស្រាំ នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងរណ្តៅស្រះមួយដ៏ធំ ។
ដោយឡែក សម្រាប់យន្តហោះ ដែលធ្លាក់នោះ គេគ្រាន់តែដឹងថាជាយន្តហោះ ខាងទ័ពអាកាស ៩០៤ តែមិនបានបញ្ចេញឈ្មោះ ជាសារធារណៈឡើយ ថាយន្តហោះនោះឈ្មោះអ្វី នឹងទទួលបានពីចិនពីពេលណា។
យន្តហោះ ដែលធ្លាក់ព្រឹកមិញនេះដែរ ជាយន្តហោះ១ គ្រឿងក្នុងចំណោម យន្តហោះ ១១ គ្រឿងផ្សេងទៀត ឈ្មោះ Zhi-9 (Z-9) ដែលទទួលបានពីចិន កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣។ យន្តហោះនេះដែរ ត្រូវបានចិនផ្តល់ឲ្យខាងកងទ័ពអាកាសភូមិន្ទកម្ពុជានៅក្នុងរដ្ឋធានីនៃប្រទេសកម្ពុជា ។
ឧទ្ធម្ភាគចក្រនេះត្រូវបានប្រើប្រាស់ ក្នុងគោលបំណង ហ្វឹកហាត់ ពង្រឹងសមត្ថភាព ដល់ កងយោពលខេមរៈភូមិន្ទកម្ពុជា ក្នុងការការពារ មូរណៈភាពទឹកដី និង បង្ក្រាបបទល្មើស ក្នុងតំបន់ដោយ ប្រយោល ហើយក៏ប្រើប្រាស់ បម្រើដល់សកម្មភាព មនុស្សធម៌ ក្នុងគ្រោះមហន្តរាយ ផងដែរ។
ឧទ្ធម្ភាគចក្រ Zhi-9 (Z-9) នេះ ផលិតឡើងដោយ Harbin Aircraft Manufacturing Corporation និងដាក់លក់ដោយក្រុមហ៊ុន China National Aero-Technology Import and Export Corporation ។
មតិយោបល់