កូរ៉េខាងជើងបិទស្ថានទូត នៅម៉ាឡេស៊ីជាផ្លូវការហើយ

 

កូរ៉េខាងជើងបានបិទស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុងគូឡាឡាំពួរហើយ រីឯមន្ត្រីទូតរបស់ខ្លួនទាំងអស់ក៏បានចាកចេញពី ប្រទេសម៉ាឡេស៊ីដែរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុងព្យុងយ៉ាងប្រកាស កាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជុំវិញការធ្វើបត្យាប័នពលរដ្ឋកូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក។

 

កូរ៉េខាងជើង និងម៉ាឡេស៊ីបានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នា ចាប់តាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានកាត់ផ្ដាច់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយកូរ៉េខាងជើងជាអ្នកចាប់ផ្ដើមមុន ជាមួយការប្រកាសផ្ដាច់ទំនាក់ទំនងទូតជាមួយម៉ាឡេស៊ី ជុំវិញការធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប ម៉ាឡេស៊ីបានប្រកាសបិទស្ថានទូតរបស់ខ្លួនប្រចាំ ទីក្រុងព្យុងយ៉ាង ក៏ដូចជាទុកពេលឱ្យបុគ្គលិកទូតកូរ៉េខាងជើង ទាំងអស់ចាកចេញពីប្រទេសក្នុងរយៈពេល ៤៨ម៉ោង៕

ប្រភព៖ AFP (ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១)

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *