Post News Media ព័ត៌មានជាតិ សាលាវ៉ាកងអត់រ...

សាលាវ៉ាកងអត់រៀន សិស្សសាលាវត្តភ្នំបែកគំនិតចេញឆក់ ចាប់បានអ្នកបិទគូទ!…

ភ្នំពេញ: យុវសិស្សជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកគ្នា៣នាក់ ជាអ្នកជិះម៉ូតូបិទគូទ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ ក្របួចបាន ក្រោយពីពួកគេនាំពួកគេនាំគ្នាជិះម៉ូតូចំនួន ២គ្រឿងធ្វើសកម្មភាពឆក់ កាបូបពីស្ត្រីម្នាក់ដែលកំពុង ជិះនៅលើឡាំ ប្រឺតាឥណ្ឌាមួយគ្រឿង តាមផ្លូវសុខៗនោះ។ ហេតុការណ៍នេះដែរបានធ្វើឡើងនៅពីវេលាម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ នៅលើផ្លូវផ្លូវរថយភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកបានចាប់ឃាត់ខ្លួននេះមានឈ្មោះ លីវ ម៉ុងខា អាយុ ១៦ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៨ក្នុងសាលាវត្តភ្នំ មានទីលំនៅនៅផ្ទះ ដីឡូតិ៍លេខ ៧ ក្នុងខណ្ឌឬស្សីកែវ។ មុនពេលកើតហេតុ ស្ត្រីជាជនរងគ្រោះម្នាក់បានកំពុងតែជិះលើឡាំប្រឺតាឥណ្ឌាមួយគ្រឿង នៅតាមផ្លូវសុខៗ។ លុះមកដល់ ចំណុចកើតហេតុខាងលើក៏មានក្រុមជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ ជិះម៉ូតូចំនួន ២គ្រឿងមកជិតរួចហើយ បក្ខពួករបស់គេចំនួន ២នាក់ជិះម៉ូតូមួយគ្រឿងបានឆក់យកកាបូបរបស់ស្ត្រីជាជនរងគ្រោះ។ ភ្លាមនោះ ស្ត្រីជាជនរងគ្រោះ បានស្រែក ចោៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលកើតឡើង និង តាមចាប់បានជនសង្ស័យម្នាក់ដែលជិះម៉ូតូបិទគូទបានម្នាក់ និងដកហូត បានម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ១GS-៦៨៣៩ មួយគ្រឿងភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ ជនជាជនសង្ស័យជាចោរឆក់ម្នាក់ខាងលើ ក៏បាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីធ្វើការសួរនាំ និង ចាត់ការទៅតាមផ្លូវច្បាប់ និង កំពុងតែធ្វើការស្រាវជ្រាវរកបក្ខពួកដែលនៅ សេសសល់យកមកធ្វើការផ្តន្ទាទោស ជាបន្តទៅទៀតផងដែរ៕