ព័ត៌មានជាតិ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា​ចាប់ផ្តើម​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​លើ​វិស័យ​ពាណិជ្ជកម្ម​

​ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា បាន​ប្រកាស​ផ្តល់​សិទ្ធិអំណាច ដល់​មជ្ឈមណ្ឌល​ជាតិ នៃ​ម​ជ្ឈ ត្ត​ករ​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​ចាប់​ប្រតិបត្តិការ​ការងារ ដោះស្រាយ​វិវាទ​ទាក់ទង ក្នុង​វិស័យ​ពាណិ​- ជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ចាប់ពី​ពេលនេះ​ត​ទៅ​រាល់​វិវាទ​ពាណិជ្ជកម្ម​អាច​ធ្វើការ​ដោះ ស្រាយ​បាន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ពុំ​ចាំបាច់​ទៅ​រក​ប្រព័ន្ធតុលាការ ឬ​នៅ​បរទេស​ឡើយ ។​

​ក្នុង​ពិធី​បើក​សន្និបាត​ប្រចាំឆ្នាំ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ លោក រស់ មុនិ​ន្ទ ប្រ ធាន​មជ្ឈមណ្ឌល​ជាតិ នៃ​មជ្ឈត្តក​រ​ផ្នែក​ពាណិជ្ជបាន​បញ្ជាក់ថា មជ្ឈមណ្ឌល​នេះ​នឹង​ចាប់ផ្តើម ទទួល​ពាក្យបណ្តឹង​ទាក់ទង​នឹង​វិវាទ​ពាណិជ្ជកម្ម ដើម្បី​យក​ទៅ​ដោះស្រាយ ហើយ​កាលដែល អាច​ចាប់ផ្តើម​ដោះស្រាយ ផ្សះផ្សារ​វិវាទ និង​ក្នុង​មុខ​ជំនួញ​នេះ​បាន​ធ្វើឡើង​បន្ទាប់​មជ្ឈមណ្ឌល បាន​បង្កើត​បទបញ្ញត្តិ ដើម្បី​បំពេញ​ការងារ​ឲ្យមាន​ឯករាជ្យភាព តម្លាភាព និង​សុក្រឹតភាព សម្រាប់​អ្នក​មក​ទទួល​សេវា​។​

​លោក​បាន​បន្តថា មាន​វិធាន​ពាក់ព័ន្ធ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​សម្រាប់​ដំណើរការ របស់​មជ្ឈមណ្ឌល និង​សម្រាប់​ការចាត់ចែង​ទទួល​រឿង​ក្តី​ក្នុង គោលដៅ​ដោះស្រាយ​វិវាទ​ពាណិ​- ជ្ជកម្ម​នៅ​កម្ពុជា តាម​ការព្រមព្រៀង​របស់​គូភាគី និង​យន្តការ​ធានា​ឲ្យ​កម្ពុជា​មាន​គោលការណ៍ ដោះស្រាយ​វិវាទ តាម​ស្តង់ដារ​អន្តរជាតិ​។ មុន​នេះ​នៅ​ពេល​កម្ពុជា​មិនទាន់​មាន​តុលាកា​រពាណិ​- ជ្ជកម្ម និង​មាន​ទាន់​មាន​មជ្ឈមណ្ឌល​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នេះ ក្រុម​ពាណិជ្ជករ​បាន​រត់ ទៅរក​តុលាការ​ឲ្យ​ដោះស្រាយ ឬ​ក៏​ទៅ​ដោះស្រាយ​នៅ​ប្រពន្ធ័​តុលាការ​ពាណិជ្ជកម្ម​នៅ​ក្រៅ ប្រទេស​។​

​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា ការបង្កើត​ក្រុម ការងារ​ដោះស្រាយ​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​នេះ​មាន​សារសំខាន់​ណាស់ នៅក្នុង​ខណៈពេល ដែល​កម្ពុជា​មិនទាន់មាន​តុលាការ​ពាណិជ្ជកម្ម​នៅ​ឡើយ​។ ឯកឧត្តម​បញ្ជាក់ថា បន្ទាប់​ពី​ការ បង្កើត​មជ្ឈមណ្ឌល​ដោះស្រាយ​ជម្លោះ​នេះ​ទៅ កម្ពុជា​នឹង​ទទួលបាន​ផល​ចំណេញ​ច្រើន​ខាង ផ្នែក​វិនិយោគ ដោយហេតុ​ថា កន្លងមកនេះ ក្រុម​ពាណិជ្ជករ​នៅ​ពេល​កើតមាន​ជម្លោះ​ពួកគេ ពិបាក​ស្វែងរក​យុត្តិធម៌ ហើយក៏​មិន​ចង់​ស្វែងរក​យុត្តិធម៌​នៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ដែរ ដោយ​រក​ទៅ​ការដោះស្រាយ​នៅ​ប្រទេស​សិង្ហ​បុរី​វិញ ដូច្នេះហើយ​បានជា​តម្រូវ​ឲ្យ​រដ្ឋាភិបាល បង្កើត​ក្រុម​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​។​

​បច្ចុប្បន្ននេះ ក្រុម​អ្នកដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នេះ​មាន​៥២ នាក់ ដែល​៤២ នាក់​មក ពី​មជ្ឈមណ្ឌល​មជ្ឈត្តក​រ​ផ្នែក​ពាណិជ្ជកម្ម និង​១០ នាក់​ទៀត​មកពី​អង្គភាព​សមាគម​អ្នក​ពាណិ​- ជ្ជ​ករ​កម្ពុជា ហើយ​បាន​ទទួល​ការបណ្តុះបណ្តាល​ពី​ប្រទេស​សិង្ហ​បុរី ក្រោម​ជំនួយ​របស់​អង្គការ សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំ​កម្ពុជា​។ ទន្ទឹមនេះ ការប្រកប​វិជ្ជាជីវៈ​នេះ​ទាមទារ​ឲ្យមាន ភាពសេរី ឯករាជ្យ ដើម្បី​ទទួលបាន​ទំនុកចិត្ត អាច​ទាក់ទាញ​វិនិយោគិន​ឲ្យមក​រកស៊ី​នៅ​កម្ពុជា បាន​កាន់តែ​ច្រើន​៕​
រស់ មុនិន្ទ

មតិយោបល់