តាកែវៈ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងក្រុងដូនកែវ មានករណីប្រជាពលរដ្ឋប្រទះឃើញ សពបុរសម្នាក់ ដេកស្លាប់ស្អុយរលួយ នៅជាប់របងមន្ទីរសុខាភិបាលខេត្តតាកែវ។
ភិនភាគសាកសព មានស្លៀកខោប៉ារ៉ា អាវយឺត ពណ៌ប្រផេះ និងពាក់មួក។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញ រួមជាមួយ និងអាជ្ញាធរភូមិឃុំ គ្រូពេទ្យ បានចុះពិនិត្យស្ថានភាពនៅជុំវិ ញកន្លែងកើតហេតុ ដោយមិនទាន់ដឹងថា ជាករណីអ្វីទ្បើយ។
ការសន្និដ្ឋានបឋម៖ តាមភិនភាគសព និងកន្លែងកើតហេតុ អាចជាករណីដេកស្លាប់ ដោយខ្លួនឯង ព្រោះមានឃើញរៀបក្រដាសកេះឡាំង ដេកផ្ងារមុខ។ បើតាមគ្រូពេទ្យ ចុះពីនិត្យជាក់ស្តែង បានបញ្ជាក់ថា សព ទំនងជាស្លាប់ជាង ១០ ថ្ងៃមកហើ យ ព្រោះមានសភាពរលួយ ទៅជាក្រៀមលែងសូវហើម។
យ៉ាងមិញសមត្ថកិច្ច កំពុងស្វែងរកអត្តសញ្ញាណ និងសាច់ញាតិសព បើមានបងប្អូនណា បាត់សមាជិក ដែលមានភិនភាគដូចរៀបរាបខាងលើ អាចមកពិនិត្យមើលបាន៕
មតិយោបល់