ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីការប្រឡងចូលបម្រើការងារក្នុងក្រសួងមហាផ្ទៃ

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារ ក្នុងក្រសួងមហាផ្ទៃ ដែលការប្រឡងនេះនឹងធ្វើឡើងមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ដើម្បីឲ្យការប្រឡងនេះដំណើរការទៅបានរលូនរដ្ឋបាលរាជធានីភ្នំពេញ បានចេញប្រកាសបញ្ជាក់ប្រាប់អំពី កាលបរិច្ឆេទនៃការ ប្រឡងជ្រើស​រើស​បេក្ខជន ហើយ សេចក្ដីប្រកាសនោះ ក៏បានឲ្យបេក្ខជនដែលមកពីទីស្ដីការក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវទៅពិនិត្យ​មើលឈ្មោះ លេខបន្ទប់ និងលេខតុរបស់ខ្លួន នៅមណ្ឌលប្រឡងខាងលើឲ្យបានត្រឹមថ្ងៃទី២៤ ខែកញ្ញា ផងដែរ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕

ក្រសួងមហាផ្ទៃ

មតិយោបល់