ព័ត៌មានជាតិ

ការនាំចេញ​-​នាំ​ចូល​របស់​កម្ពុជា មាន​ចំនួន​៨,៩៥​ពាន់​លាន​ដុល្លារ សម្រាប់​ឆមាស​ទី ១

​យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៤ បានឲ្យដឹងថា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំចេញ​-​នាំចូល​សរុប​របស់​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​៨,៩៥ ពាន់​លាន​ដុល្លារ​អាម៉េរិក កើនឡើង​១៧,៦ ភាគរយ​លើស​កាលពី​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៣ ដែល​មាន​ទំហំ​ទឹកប្រាក់​៧,៦១ ពាន់​លាន​ដុល្លារ​អា​ម៉េ រិក​។​

​របាយការណ៍​នោះ​ក៏​បាន​បង្ហាញ​ឲ្យដឹង​ទៀតថា ទំហំ​ការនាំចេញ​របស់​កម្ពុជា​ចន្លោះ​ពី​ខែ​មករា​រហូតដល់​ខែមិថុនា ឆ្នាំ​២០១៤ មាន​ចំនួន​ទឹកប្រាក់​៣,៧៧ ពាន់​លាន​ដុល្លារ​អាម៉េរិក​ដែល​តួលេខ​នេះ​បាន​កើនឡើង​២០ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​៣,១៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ដោយឡែក​សម្រាប់​ការនាំ​ចូល​វិញ មាន​ទំហំ​ទឹកប្រាក់ ៥,១៨ ពាន់​លាន​ដុល្លារ​អាម៉េរិក​បាន​កើនឡើង​១៦ ភាគរយ​លើស​ឆមាស​ទី​១ កាលពី​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​ទឹកប្រាក់​តែ​៤,៤៧ ពាន់​លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ​។​

​លោក កែ​ន រដ្ឋា អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បានឲ្យដឹងថា ការកើនឡើង​សម្រាប់​ការនាំចេញ​-​នាំ​ចូល​របស់​កម្ពុជា​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ នេះ ដោយសារ​កម្ពុជា​មាន​ស្ថិរ ភាព​ម៉ាក្រូសេដ្ឋកិច្ច និង​បរិយាកាស​វិនិយោគ​ល្អ ដែល​កំពុង​ទាក់ទាញ​វិនិយោគ​ទាំង​មក​ពី​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក​ផង​ដែរ​។ ការកើនឡើង​នូវ​ចំនួន​វិនិយោគ​យ៉ាង ឆាប់រហ័ស​របស់​កម្ពុ​ជា​ពី​បណ្តា​ប្រទេស​ដៃគូ​ដូចជា ចិន ជប៉ុន កូរ៉េ ថៃ និង​ម៉ាឡេស៊ី នៅក្នុង ពេល​ថ្មីៗ​នេះ​នឹង​ជួយ​ជំរុញ​ដល់​ការនាំ​ចេញ​ឲ្យមាន​សន្ទុះ​ខ្លាំងក្លា​នៅក្នុង​ពេល​អនាគត​។​
container_MG_9414

មតិយោបល់