ក្លិប Lille បានធានាសុវត្ថិភាពរបស់ខ្លួន ដោយចុះហត្ថលេខាខ្ចីលើកីឡាករវ័យក្មេងសញ្ជាតិព័រទុហ្គាល Marcos Lopes ១ ឆ្នាំ ពីក្លិបមេឃខៀវ។
កីឡាករវ័យ ១៨ ឆ្នាំ ដែលត្រូវបានកំណត់ជាខ្សែបម្រើដ៏ឆ្នើម និងគូជាគូប្រជែងរបស់ អ្នកលេងក្លិបបារាំងមួយនេះ ឈ្មោះ Marvin Martin ដែលបន្តកុងត្រារយៈពេល ២ ឆ្នាំទៀត។
កីឡាករ Marcos Lopes បានប្រាប់ដល់គេហទំព័រក្លិបឲ្យដឹងថា “ខ្ញុំបានឃើញនូវការប្រកួតរបស់ពួកគេកាលពីរដូវកាលមុន ហើយខ្ញុំអាចពិនិត្យពីរបៀបដែលក្រុមនេះត្រូវធ្វើ”។ ម្យ៉ាងវិញទៀតនេះ វាជាឱកាសល្អសម្រាប់ខ្ញុំ ហើយគោលដៅរបស់ខ្ញុំគឺផ្លាស់ទៅ Lille ដោយជួបក្លិប ពេញមួយទំហឹង នៅរដូវកាលនេះ។
Marcos Lopes គឺជាកឡាករវ័យក្មេងរបស់មេឃខៀវ ដែលរកគ្រាប់បាល់ បាន ៣ គ្រាប់ និងជាអ្នកលេងល្អ ក្នុងចំណោមកីឡាករវ័យក្មេងផ្សេងទៀត៕
មតិយោបល់