តាមទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama របស់ប្រទេសម៉ាឡេស៊ីឱ្យដឹងថា មនុស្ស២នាក់ បានលង់ទឹកស្លាប់ និង១៩នាក់ នៅកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកមួយគ្រឿង ដែលជនអន្តោ ប្រវេសន៍ខុសច្បាប់ឥណ្ឌូណេស៊ី៨០នាក់ ជិះនៅលើនោះបានក្រឡាប់លិចនៅឯនាយ តាន់ជុន ពីអៃ ក្បែរ ប៉ុនទៀន ក្នុងប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃអង្គារនេះ ។
នាយករងប្រតិបត្តការអគ្គីភ័យ និងជួយសង្គ្រោះនៅហ្សូប័រ លោក ម៉ូដ រីហ្សល់ បូង (Mohd Rizal Buang) បាននិយាយថា ទូកនោះបានបុកគ្នាជា មួយនាវាមួយគ្រឿង របស់ទីភ្នាក់ងារ ពង្រឹងច្បាប់សមុទ្រម៉ាឡេស៊ី ហើយបានក្រឡាប់លិច ។
លោក ម៉ូដ រីហ្សល់ បាននិយាយថា អ្នកស្លាប់២នាក់ គឺបុរសម្នាក់ និងស្ត្រីម្នាក់បានស្ថិតនៅ ក្នុងចំណោមមនុស្ស៦១នាក់ ដែលបានស្រង់យកចេញពី ទឹកដោយពួកអ្នកជួយសង្គ្រោះ ។
លោកបាននិយាយបន្ថែមថា មនុស្ស១០នាក់ បានរងរបួសនឹងត្រូវបានគេបញ្ចូលទៅកាន់មន្ទីរពេទ្យ ដោយឡែកមនុស្ស៤៩នាក់ទៀតមានសុវត្ថិភាព។
លោកបាននិយាយថា បុគ្គលិកអគ្គីភ័យ និងជួយសង្គ្រោះចំនួន២០នាក់ កំពុងបន្តការរុករកអ្នកដំណើរ ដែលនៅសេសសល់របស់ទូកនោះ ៕
មតិយោបល់