កីឡាករ Manny Pacquiao នឹងបង្ហាញខ្លួនជាលើកទី ២លើសង្វៀន ក្នុងឆ្នាំនេះ នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ដោយត្រូវឡើងការពារខ្សែក្រវ៉ាត់ WBO ខណៈដែលអ្នកដណ្តើម កីឡាករ Chris Algieri ធ្វើឡើងនៅ Cotai Arena លើទឹកដី ម៉ាកាវ ប្រទេសចិន។
អ្នកដ៏ខ្លាំងក្លារបស់ពិភពលោក Manny Pacquiao ធ្លាប់បាន បំបាក់ Brandon Rios នៅ ម៉ាកាវ កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ។
គូនេះដែរ លក្ខណ្ឌមិនត្រូវបានបញ្ចេញនោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍ បានឲ្យដឹងថា កីឡាករ Chris Algieri ដែលមានប្រវត្តិប្រកួត ចំនួន ២០ ដង នឹងអាចរកចំណូលបាន ជាង ១ លានដុល្លារ ដែលច្រើនជាងមុន ១០ ដង ខណៈដែលឈ្នះកីឡាករ Ruslan Provodnikov កាលពីខែ មិថុនា កន្លងទៅនេះ។
ដោយឡែកសម្រាប់ Pac Man របស់ហ្វីលីពីន បានសាងប្រវត្តិសាស្ត្រសារជាថ្មី ដោយឈ្នះពិន្ទុទៅលើ កីឡាករអាមេរិក Timothy Bradley ដោយលើកមុនចាញ់កីឡាករស្បែកខ្មៅរូបនេះ៕
មតិយោបល់