ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ទីត​យ៉ូ លំដាប់​អន្តរជាតិ ទំហំ ៥០ ហិកតា នឹង​សាងសង់​នៅ​ខេត្ត​កំពង់ស្ពឺ​

ផ្ទៃដី ប្រមាណ​ជា ៥០ ហិកតា នៅ​តំបន់​កម្សាន្ត​គីរីរម្យ ខេត្ត​កំពង់ស្ពឺ នឹង​ប្រែ​ក្លាយទៅជា ស្ទូឌីយ៉ូ លំដាប់​អន្តរជាតិ ដែល​មាន​តម្លៃ រាប់​លាន​ដុល្លារ ដែល​នឹង​សាងសង់​ឡើង​នៅ​ដើមឆ្នាំ ២០១៥ ខាងមុខនេះ ។​

​ការកសាង ស្ទីត​យ៉ូ ដ៏​ធំ​នេះដែរ គឺ​ក្នុង​គោលបំណង ដើម្បី​បង្ហាញ​មតិ​ជាតិ និង​អន្តរជាតិ ឲ្យបាន​ដឹង​ថា វិស័យ​ភាពយន្ត​របស់​ខ្មែរ បាន​ងើប​មុខ​ឡើងវិញ ។​
​ទាក់ទង​នឹង ការ​បោះទុន​ដ៏​ធំ រាប់​លាន​ដុល្លារ ដើម្បី​ស្ថាបនា​ស្ទីត​យ៉ូ ខ្នាត​អន្តរជាតិ​ឡើង ប្រធាន​ផលិតកម្ម អង្គរ​ភី​ក​ឈ័រ លោក ប៉ុល វិ​បូ បានឲ្យដឹងថា ដោយសារតែ​តម្រូវការ​ថត​ប្លង់​ខ្លះ វា​ពិបាក ប៉ះពាល់ មហាជន ជាពិសេស​ប្លង់ ដុត ផ្ទុះ ក្រឡាប់​ឡាន ជាដើម ដែល​ប្រឈម​នឹង​ការពិបាក​ថត ដូច្នេះ យើង​បង្វែរ មក​ថត​នៅ​ស្ទីត​យ៉ូនេះ​វិញ ដើម្បី​ផ្គាប់ចិត្ត​មហាជន ។ សម្រាប់​ស្ទីត​យ៉ូនេះ​ដែរ បើសិនជា​ធ្វើ​រួចរាល់​នឹង ត្រូវដាក់​ជួល​ឲ្យ​បណ្តា​ផលិតកម្ម​ផ្សេងៗ ក្នុង​តម្លៃ​ថោក ។​

​សម្រាប់​ស្ទីត​យ៉ូ ខ្នាត​អន្តរជាតិ​ដំបូង​នៅ​កម្ពុជា​នេះ​ដែរ ជាទី​តាំង​ថត​រឿង​សម័យ និង បុរាណ ដោយ​តម្រូវ​ឲ្យ​សាងសង ប្លង់​ជាច្រើន ។ តែ​ទោះជា​យ៉ាងណា សម្រាប់​ទម្រង់​ឬ​ប្លង់ ស្ទីត​យ៉ូនេះ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នោះ​ទេ ដោយ​រងចាំ មើល​ករ​រចនា របស់​បណ្តា​ប្រទេស​ជិតខាង​សិន ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើ​ទី ២ សម្រាប់​ខេត្ត កំពង់ស្ពឺ ដែល​មាន​ស្ទីត​យ៉ូ​ថ្មី​មួយទៀត ដ៏​ធំ ខណៈ​ដែល ស្ទីត​យ៉ូ ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដាក់ឲ្យ​ប្រើប្រាស់ កាលពី​ខែ មិថុនា ឆ្នាំ ២០១៣ ដោយ​មាន​ទំហំ ៣ ហិកតា នៅ​ច្បារមន ។ ក៏ប៉ុន្តែ​ស្ទីត​យ៉ូមួ​យ​នេះ នៅ​ខ្លះ​ចន្លោះ​ច្រើនពេក ពិបាក​ក្នុង​ការថត ៕​
Vibol

មតិយោបល់