ភ្នំពេញ៖ គណៈកម្មការចម្រុះមួយ ដែលមានសមាសភាពអ្នកវិភាគបច្ចេកទេសកម្ពុជា និងចិន នឹងធ្វើការពិនិត្យទិន្នន័យប្រអប់ខ្មៅរបស់ឧទ្ធម្ភាគចក្រធុន Z-9 ផលិតនៅប្រទេសចិន ដែលបានធ្លាក់កាលពីដើមសប្ដាហ៍នេះ បណ្ដាលឲ្យនាយទាហានជាន់ខ្ពស់បួននាក់បាត់បង់ជីវិតនេះថ្ងៃនេះ។ នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរ។
ឧទ្ធម្ភាគចក្រ Z-9 ដែលរដ្ឋាភិបាលបានទិញពីប្រទេសចិនកាលពីឆ្នាំមុន រួមជាមួយឧទ្ធម្ភាគចក្រដូចគ្នានេះ១២គ្រឿងទៀតក្នុងតម្លៃជិត២០០លានដុល្លារ បានធ្លាក់កាលពីព្រឹកថ្ងៃច័ន្ទ អំឡុងពេលហ្វឹកហ្វឺនការហោះហើរ ដែលបានស្លាប់ មេបញ្ជាការរងទ័ពអាកាសមួយរូបទទួលបន្ទុកផ្នែកហ្វឹកហ្វឺនបើកឧទ្ធម្ភាគចក្រ និងមន្ត្រីយោធាបីរូបទៀត ចំណែក ចេង សុខសម្បត្តិ អាយុ២៧ឆ្នាំ សិស្សនាយទាហានបើកបរឧទ្ធម្ភាគចក្រនគេចផុតពីសេចក្ដីស្លាប់។
ឧត្តមសេនីយ៍ឯក យុិន សុខា មេបញ្ជាការរងកងទ័ពអាកាសបានមានប្រសាសន៍ថា បច្ចុប្បន្នប្រអប់ខ្មៅនេះកំពុងត្រូវគេរក្សាទុកនៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង ក្នុងរាជធានីភ្នំេពញ។ លោកមានប្រសាសន៍ទៀតថា ” យើងបានរក្សាទុកប្រអប់ខ្មៅនៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង ហើយយើងមិនបានបើកឬប៉ះពាល់វាឡើយ”៕
មតិយោបល់