ពិធីការិនីល្បីឈ្មោះរបស់ចិន ត្រូវបានសម្លាប់និង បោះចោលសាកសពក្នងទន្លេក្បែរស្ពាន ខណៈដែលចោរខឹងដោយសារតែនាងមានតែប្រាក់ ៥០ សេន ក្នុងកាបូបរបស់នាង។
សកម្មភាពប្លន់នេះដែរ ដោយសារតែពួកចោរ គិតថា នាងសម្បូរទៅដោយប្រាក់ ច្រើន ខណៈដែលកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញ តែមិននឹកស្មានថា ក្នុងកាបូបរបស់នាង មានតែ ប្រាក់ ៥០ សេន តែប៉ុណ្ណោះ មិនជឿ និងឈានដល់ការសម្លាប់ចោលតែម្តងទៅ។នេះបើយោងតាមការចុះផ្សាយរបស់ dailymail ។
នាង Chen Xia អាយុ ២៦ ឆ្នាំ បានដើរត្រលប់មកផ្ទះវិញ នៅ សង្កាត់ Yongchuan នាភាគខាងត្បូងប្រទេសចិន ហើយក៏ជួបជាមួយនឹងចោរពីរនាក់ មានកាំបិត និងដំបង ក្នុងដៃដើម្បីគំរាមប្លន់។
ដោយក្នុងនោះក្រុមចោរបាន បញ្ជាឲ្យនាង ប្រគល់សាច់ប្រាក់ដែលមាននៅក្នុងកាបូបរបស់នាង តែពេលដែលដឹងថានាងមានតែ ៥០ សេន ក្នុងកាបូប ស្រាប់តែពួកគេហក់ចូលទៅចាកនាងម្តងហើយម្តងទៀត ។
បន្ទាប់មកក៏យកនាង ទម្លាក់ទៅក្នុងទឹកក្បែរស្ពាន ដើម្បីសម្លាប់នាងតែម្តង។
ឃាតករដែលសម្លាប់នាង Chen Xia មានឈ្មោះ Chi Peng, 27 និង Lee Shih, 24 ឆ្នាំ ។
អ្នកដំណើរដែលធ្វើដំណើរតាមស្ពានខាងលើ ក៏ពើបប្រទះ និងហៅប៉ូលិស ដោយប៉ូលិសបានស្រង់រាងកាយនាងចេញពីទន្លេ ហើយអ្នកដំណើររូបនោះជឿថានាងនៅរស់ ខណៈដែលឈាមនៅតែហូរចេញពីរាងកាយ។ តែតាមការបញ្ជាក់ពីគ្រូពេទ្យ បានបញ្ជាក់ថា នាងបានស្លាប់បាត់បង់ជីវិត ទៅហើយ ។
ជនសង្ស័យពីរខាងលើ បានសារភាពថា ពួកគេពិតជាមានបំណងប្លន់យកប្រាក់នាង ពិតមែន តែដោយសារតែនាងមានប្រាក់តែ ៥០ សេន ទើបខឹងពេក សម្លាប់ចោលតែម្តងទៅ៕
មតិយោបល់