ព័ត៌មានជាតិ

ជន​​សង្ស័យបី​នាក់​​ដែល​បំផ្ទុះ​គ្រាប់​បែក​នៅ​បូស្តុន​ត្រូវ​បាន​​លើក​​យក​​មក​កាត់​ក្តី​

វ៉ាស៊ីនតោន​:​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​តុលាការ​បាន​ប្រកាសប្រាប់​ថា​ជនសង្ស័យ​បី​នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​និង​ជាប់ចោទ​ពី​បទ​ព្យាយាម​បំផ្លាញ​ភស្តុតាង​និង​ភូតកុហក​ក្រុម​អ្នកស៊ើប​អង្កេត​នៅ​ក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ទីក្រុង​បូស្តុន​កាលពី​ថ្ងៃ​ទី 15 មេសា​កន្លង​ទៅ​។​
https://i1272.photobucket.com/albums/y389/domneng/Dzhokahar-in-Times-Square-2_zps1c5c6969.jpg
​តុលាការ​បាន​និយាយថា Dias Kadyrbayev និង Azamat Tazhayakov ដែល​មាន​អាយុ 19 ឆ្នាំ​ដូចគ្នា​ត្រូវបាន​តុលាការ​ប្រកាស​ជាប់ចោទ​ពី​បទ​រួមគំនិត​គ្នា​ក្នុងការ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​កាត់ក្តី​ដោយ​ព្យាយាម​លាក់បាំង​បំផ្លាញ​កំព្យូទ័រ​មួយ​គ្រឿង​និង​កាបូប​ដែល​មាន​ផ្ទុក​ទៅ​ដោយ​កាំជ្រួច​ដែល​ទាំងអស់​នេះ​ជា​កម្ម​សិទ្ធ​របស់ Dzhokhar Tsarnaev ដែល​ត្រូវ​ជាប់ចោទ​ជា​ឧក្រិដ្ឋជន​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ក្នុង​ការ​រត់​ម៉ា​រ៉ា​តុង​ក្នុង​ទីក្រុង​បូ​ស្តុន​។​

​ជនសង្ស័យ​ទី​បី​ដែល​ចូល​រួមគំនិត​ក្នុងការ​លាក់​បំពួន​និង​ព្យាយាម​បំផ្លាញ​ភស្តុតាង​ជា​ជន​អាមេរិក​មាន​ឈ្មោះ Robel Phillipos អាយុ 19 ឆ្នាំ​ក៏​ត្រូវ​បាន​ជាប់ចោទ​ក្នុង​ទោស​ដូចគ្នា​ដែរ​ដែល​នឹង​ត្រូវ​ជាប់គុក​យ៉ាងហោចណាស់ 5 ឆ្នាំ​និង​ពិន័យ​ជា​ទឹកប្រាក់ 250.000 ដុល្លារ​អាមេរិក​ផង​ដែរ​។​
​ជនជាប់ចោទ​ទាំង​បី​នាក់​ដែល​មាន​ពីរ​នាក់​ជា​ជនជាតិ​កាស្សា​ស្ថាននិង​ម្នាក់​ទៀត​ជា​ជនជាតិ​អាមេរិក​ត្រូវបាន​គេ​បញ្ជាក់ថា​ជា​មិត្ត​រៀន​ជាមួយ​គ្នា​កាល​នៅ​ពី​វិទ្យាល័យ​៕​

មតិយោបល់