ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Shakira មាន​កូន​ទី ២ ជាមួយនឹង Gerard Pique !

​សារព័ត៌មាន​ក្នុង​ប្រទេស​កូ​ឡ៊ុំ​ប៊ី បាន​អះអាង​ថា​តារាចម្រៀង​វ័យ ៣៧ ឆ្នាំ នឹង​ទទួល​កូន​ទី ២ នៅពេល​ខាងមុខ​។​
​ប្រភពព័ត៌មាន Nocitias radio Caracol ក្នុង​ប្រទេស​កូ​ឡ៊ុំ​ប៊ី បានបញ្ជាក់​ថា តារាចម្រៀង Shakira គឺ​កំពុងតែ​ពរ​ពោះ​កូន​ទី ២ ជាមួយនឹង​ខ្សែការពារ Gerard Pique ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា នាង​មាន​ផ្ទៃពោះ​៣​ខែ​ហើយ ដោយ​ពេល​នេះ​គូស្នេហ៍​នេះ​កំពុងតែ​ធានា​ដល់​ការ​ផ្តល់​កំណើត​កូន​ខ្លួន ដោយ​សុវត្ថិភាព​។​

​ជាមួយនឹង​ព័ត៌មាន​នេះដែរ ខាង​សារព័ត៌មាន FoxNews ក៏​កំពុង​ព្យាយាម​ទាក់ទង​ទៅកាន់​តំណាង​តារា​ចម្រៀង​រូប​នេះ ហើយ​ក៏​រងចាំ​ចម្លើយ​ឆ្លើយតប ដែរ​។ តំណាង របស់​តារាចម្រៀង​រូបនេះ​បានឲ្យដឹងថា ប្រហែលជា​រឿង​មិន​ពិត​នោះទេ និង​មិន​រហ័ស​ដូច្នោះ​ទេ ព្រោះ​ថា​នាង​កំពុង​រវល​នឹង​ការងារ​សិល្បៈ ដូចដែល​បាន​ដឹង​ស្រាប់​ហើយ​ថា បើសិនជា​នាង​ចង់​បាន គឺ​យក ពី ៨ ទៅ ៩ នាក់ តែ​ពេល​នេះ​វា​មិន​ពិត​នោះទេ​។​
Shakira

មតិយោបល់