ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបញ្ចប់ តូ​នី​ចា តួ​កែង​ឆេះ​ជង្គង់​ហោះ បង្ហាញ​សកម្មភាព​ក្នុង​រឿង Fast & Furious 7

នៅ​ទី​បញ្ចប់​រូបភាព​របស់​ស្តេច​កុង​ហ្វូ​ថៃ តារា​សម្តែង តូ​នី​ចា បាន​លេចមុខ​ក្នុង​រឿង Fast & Furious 7 ។ នៅក្នុង​រូបភាព​នេះដែរ តូ​នី​ចា និង តារា​សម្តែង Dwayne Johnson ដែល​គេ​ស្គាល់​ច្បាស់​ក្នុង​ពិភព​កីឡាកាស​ថា​ជា The Rock ដោយ​បង្ហាញ​ក្បាច់​ដាក់គ្នា មុខមាត់ កែងដៃ​របស់​អ្នក​ទាំង​ពីរ​ប្រឡាក់​ទៅ​ដោយ​ឈាម ហាក់ដូចជា​ឆ្លង​ឆាកប្រយុទ្ធ​រួចរាល់​ហើយ​។​

​ជាមួយ​នឹង​ជំនាញ​វៃ​ធាក់ របស់​តារា​សម្តែង​ខ្មែរ​សុរិន្ទ តូ​នី ចា ក្នុង​រឿង Fast and Forious 7 គឺ​ជា​ការសម្រេចចិត្ត​មួយ បោះជំហាន ទៅកាន់​ពិភព​ហូ​លី​វ៉ូ​ត​។​
​តូ​នី​ចា ត្រូវបាន​គេ​ស្គាល់​ច្បាស់​បំផុត ក្នុង​រឿង Ong-Bak ដោយ​ប្រើ​ក្បាច់​កែង​ឆេះ​ជង្គង់​ហោះ​។ ក្នុង​ឈុត​រឿង​មួយៗ ភាគច្រើន តូ​នី​ចា តែងតែ​ប្រើប្រាស់​ក្បាច់គុន​ពិត ដោយ​មិន​ប្រើប្រាស់ ខ្សែកាប​ជំនួយ​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ ខាង​អ្នកដឹកនាំ​រឿង Fast and Forious 7 ជ្រើសរើស​យក​គាត់ ដើម្បី​ធ្វើឲ្យ​ផ្ទៃរឿង​ទាំងមូល កាន់តែ​ល្អ​មើល​ថែម​មួយកម្រិត​ទៀត បន្ទាប់​ពី Paul Walker បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដល់​ថ្នាក់​បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នៅ​អាយុ ៤០​ឆ្នាំ​។​
Tony Jaa

មតិយោបល់